ខេត្តបាត់ដំបង៖ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកឧត្ដមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង មានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១២:៤០ នាទី នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការ បង្ក្រាបករណី លួច ( យកសំណាញ់ដែក ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ យ៉ា ភីណា ហៅ កុង ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានឆ្លេីយសារភាពថា ៖ ខ្លួនរួមជាមួយបក្សចំនួន ០២ នាក់ទៀត ( រត់គេចខ្លួន ) បានចូលរួមធ្វេីសកម្មភាព ចូលលួចយកសំណាញ់ដែក ប្រហែល១០០ គីឡូក្រាម ដែលជារបស់ជនរងគ្រោះ ឈ្មោះ សោម សារិន ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ២១:២០ នាទី នៅចំណុចក្នុងការដ្ឋានបុរី ឧកញ៉ា ភូ ពុយ ស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពិតប្រាកដមែន ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។