ខេត្តកណ្តាល៖ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនលោក សេង វុទ្ធី នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ដើមមៀន នៅគេហដ្ឋានរបស់លោក ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។
កម្មវិធីមនុស្សធម៌នេះ មានការអញ្ជើញចូលរួមពីលោក អុឹង យូឡាយ អធិការរងក្រុងតាខ្មៅ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ។
អំណោយដែលបានផ្តល់ជូនរួមមាន៖
– អង្ករ៥០គីឡូក្រាម
– មី២កេស
– ថវិកាចំនួន ១០ មុឺនរៀល
– ទឹកសុីអុីវ ១យូរ
– ទឹកត្រី ១យួរ
– ត្រីខកំប៉ុង ២យួរ
– ទឹកដោះគោ ១យួរ ។
ក្នុងឱកាសនោះ លោក ទេស វិបុល បានជូនពរលោក សេង វិទ្ធី ឲ្យឆាប់មានសុខភាពល្អឡើងវិញ ដើម្បីចូលរួមបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងសង្គមជាតិបន្តទៀត។
ទន្ទឹមនោះដែរ លោកប្រធាន ទេស វិបុល បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងការកោតសរសើរដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដែលតែងតែយកចិត្ដទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទៅ និងកងកម្លាំងក្រោមឱវាទ ក្នុងនោះផងដែរ លោកស្នងការតែងតែសហការយ៉ាងជិតស្និទ្ធជាមួយបងប្អូនអ្នកសារព័ត៌មានយើងជានិច្ច៕