ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ទប់ស្កាត់ការកាប់ព្រៃឈើ និងការទន្ទ្រានយកដីធ្លីរបស់រដ្ឋ ខណៈការបោះឆ្នោតជិតមកដល់

សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ទប់ស្កាត់ការកាប់ព្រៃឈើ និងការទន្ទ្រានយកដីធ្លីរបស់រដ្ឋ ខណៈការបោះឆ្នោតជិតមកដល់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ សម្រាប់ការទប់ស្កាត់ការកាប់ព្រៃឈើ និងការទន្ទ្រានយកដីធ្លីរបស់រដ្ឋ ខណៈដែលការបោះឆ្នោតជិតមកដល់នោះ។

ក្នុងសារជាសំឡេងតាមតេឡេក្រាម នាយប់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៣ ផ្ញើជូន ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ឯកឧត្ដម លោកជំទាវ តាមស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្ត សម្ដេចតេជោមានប្រសាសន៍ថា តាមការសង្កេត និងទទួលបានព័ត៌មានជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងទៅ និងពេលនេះ ដោយសារគៀកជិតបោះឆ្នោត ពួកខិលខូចបានចាប់ផ្ដើមធ្វើសកម្មភាព កាប់ព្រៃឈើ និងការទន្ទ្រានកាន់កាប់យកដីធ្លីរបស់រដ្ឋ ដែលជាសម្បត្តិធនធានរបស់ជាតិ។ សម្ដេចតេជោលើកឡើងថា យើងតែងសង្កេតឃើញថា ជារៀងរាល់ពេលឱ្យតែមានការបោះឆ្នោត អំពើល្មើសច្បាប់ទាក់ទង នឹងការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដី គឺតែងតែកើតមាន។ ដូច្នេះ សម្ដេចបានរម្លឹកចំពោះក្រសួងដែលមានការពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបញ្ចេញកម្លាំងរារាំងគ្រប់លទ្ធភាពទាំងអស់ ដើម្បីបំផ្លាញចោលនូវពួកខិលខូច ដែលឆ្លៀតឱកាសនៅពេលវេលាដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់ ទៅលើកិច្ចការទាក់ទងទៅនឹងការបោះឆ្នោត ហើយគេលួចទៅកាប់បំផ្លាញព្រៃឈើ។ សម្ដេចតេជោថ្លែងបន្តថា បញ្ហាទាំងអស់នេះ គឺត្រូវពឹងផ្អែកទៅលើការខិតខំប្រឹងប្រែងរបស់ ឯកឧត្ដម លោកជំទាវ ដែលជាអភិបាលខេត្ត ដែលមានព្រៃឈើទាំងនោះ។ ដូច្នេះ សូមយកចិត្កទុកដាក់ធ្វើកិច្ចការងារនេះ ហើយ សម្ដេចក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋទាំងឡាយ សូមមេត្តាគោរពច្បាប់ និងសូមកុំទៅទន្ទ្រានយកដីរបស់រដ្ឋ។

ជាងនេះទៀតសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ដើម្បីចាប់យកមេក្លោងទាំងឡាយដែលបំពានច្បាប់ទាំងនោះ យកមកផ្ដន្ទាទោសតាមច្បាប់ ហើយសម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា៖ «យើងមិនអាចលើកលែង ហើយយោគយល់ ដើម្បីគ្រាន់តែសន្លឹកឆ្នោតសម្រាប់មនុស្សប៉ុន្មាននាក់នោះទេ យើងត្រូវធ្វើកិច្ចការដើម្បីការពារនូវធនធានធម្មជាតិ ព្រៃឈើនិងដីធ្លីរបស់រដ្ឋ។ យើងមិនអាចយោគយល់រាល់សកម្មភាពទាំងឡាយណា ដែលល្មើសច្បាប់នៅក្នុងពេលវេលា ដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់»។ សម្ដេចតេជោ ក៏សូមអំពាវនាវឱ្យអ្នកដែលមានប្រាក់កាស ឬអ្នកមានអំណាច ដែលឈរពីខាងក្រោយខ្នងនៃជនខិលខូច ឬប្រើប្រាស់ជនខិលខូចនេះ ដើម្បីទៅកាប់ទន្ទា្រនយកដី និងព្រៃឈើ ឱ្យដកខ្លួនចេញជាបន្ទាន់ បើសិនជាមានការស្រាវជ្រាវទៅឃើញថា មានការពាក់ព័ន្ធជាប់ជាមួយនិងមន្ត្រីណា ឬអ្នកមានប្រាក់កាសណាក៏ដោយ រាជរដ្ឋាភិបាល នឹងមិនអត់ឱន ហើយក៏មិនលើកលែងចំពោះសកម្មភាពនៅពីខាងក្រោយខ្នងនោះផងដែរ។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់បន្ថែមថា ទទួលបាននូវបទបញ្ជានេះ សូមឯកឧត្ដម លោកជំទាវ ចាត់វិធានការជាបន្ទាន់ បញ្ជូនកម្លាំងដើម្បីបង្ក្រាបនូវភាពអាណាធិបតេយ្យ ក្នុងការកាប់ទន្ទ្រានយកដីព្រៃ កាប់បំផ្លាញព្រៃឈើ ដើម្បីយកដីធ្លី។ ត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ ដោយមិនពន្យារពេល ហើយកិច្ចការងារនេះ ត្រូវធ្វើដូចភ្លៀងរលឹម មិនអាចឱ្យកើតឡើង និងងើបឡើងសារជាថ្មី ដើម្បីបំផ្លាញទៅដល់ព្រៃឈើ និងដីធ្លីរបស់រដ្ឋនោះឡើយ៕ដោយ៖ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!