ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា បើគ្មានកាបើភ្លើងខៀវពីសំណាក់អាជ្ញាមានសមត្ថកិច្ចពាក់ពន្ធ័ ក្នុងមូលដ្ឋាននិងមានកាត្រូវរូវគ្នាជាមួយម្ចាស់បនល្បែងនោះទេ ក៏ទីតាំងល្បែងសុីសង មាន់ជល់អនឡាញបង្កប់ក្នុង(ក្លឹបបាល់ទះ បឹងត្រាវ)
ស្ថិតនៅ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម នេះ មិនអាចបើកអោយក្រុមអ្នកញៀនល្បែងចូលលេងគគ្រឹកគគ្រេង ដូចរាល់ថ្ងៃនេះបានដែរ?
ប្រជាពលរដ្ឋបន្តថា អាជ្ញាធរមានសមត្ថកិច្ចនឹងម្ចាស់បនល្បែង កំពង់តែរួមដៃគ្នាផ្គើននៅបទបញ្ជាសម្តេច តេចជោ ហ៊ុន សែន ដែលបានដាក់ចុះកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចបានបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទនៅកម្ពុជា។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង។
ប្រជាពលរដ្ឋបានលើឡើងថា៖បើយើងនិយាយពីច្បាប់ស្តីពីការបង្រ្កាបល្បែងសុីសង
#ជំពូកទី១ បទបញ្ញាត្តិទូទៅ
*មាត្រាទី១
ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងសុីសងគ្របលប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល។
*មាត្រាទី២
រាល់លិខិតដែលបានអនុញ្ញាតបើកល្បែងសុីសងក្រៅពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាល ត្រូវទុកជាមោឃៈ។
#ជំពូកទី៣ ទោសប្បញ្ញត្តិ
*មាត្រា៤
ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិនយ័ជាប្រាក់ពីមួយមុឺនរៀល(១០.០០០៛០០)ដល់ប្រាំមុឺនរៀល(៥០.០០០៛០០)ឬដាក់គុកពីមួយសប្តាហ៍ដល់មួយខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិនយ័ជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០៛០០)ដល់ប្រាំសែនរៀល(៥០០.០០០៛០០)និងដាក់គុកពីមួយខែដល់មួយឆ្នាំ។
*មាត្រា៥
ត្រូវផ្តន្ទាទោសពិនយ័ជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០៛០០)ដល់ម្ភៃលានរៀល(២០.០០០.០០០៛០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសងអ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិនយ័ជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។
ទោះយ៉ាងណាក៏ដោយ មហាជននៅតែបន្តអំពាវនាវស្នើរសុំដល់ លោក អ៊ុន ចាន់ដា អភបាលខេត្តនឹងលោក ហេង វុទ្ធី ស្នងការនគបាលខេត្តកំពង់ចាម ដែលលោកទាំងពីតែងតែ យកចិត្តទុក្ខដាក់បំផុត ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ មេត្តាចាត់កម្លាំងជំនាញចុះអន្តរាគមន៍ លើទីតាំងល្បែសុីសងខាងលើនឹងពិនិត្យមើលមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋាន តើលោកកំពង់ធ្វើអ្វីដែរ បានជាបណ្តែតបណ្តោយ អោយល្បែងសុីសងកើតមានក្នុងតំបន់ខ្លួនគ្រប់គ្រងយ៉ាងនេះ៕(នៅមានត)
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!