ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ក្រើនរម្លឹក​ជូន​ដល់​មហាជន​ជាថ្មី​ម្តងទៀត សូម​បងប្អូន​កុំ​មានចិត្ត​លោភលន់ រហូត​ធ្លាក់​ចូល​អន្ទាក់​ជនខិលខូច​!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

(​ភ្នំពេញ​) ជា​ញឹកញាប់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​បង្ក្រាប ករណី​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង និង​ឆបោក​តាម​វិធី​ផ្សេងៗ បាន​ជា​ហូរហែរ និង​តែងតែ​ធ្វើការ​អំពាវនាវ​ផ្សព្វផ្សាយ​ជាប់​ជាប្រចាំ ដើម្បី​ជៀសវាង​ជនល្មើស​យក​ល្បិច​ដដែល​នេះ ទៅ​បោកប្រាស់​អ្នក​ផ្សេង​ទៀត​បាន ប៉ុន្តែ​ទោះបីជា​មាន​ការអំពាវនាវ​និង​ផ្សព្វផ្សាយ​យ៉ាងណា ក៏​គេ​សង្កេតឃើញថា នៅតែ​មាន​ជនរងគ្រោះ​មួយចំនួន នៅតែ​ចាញ់បោក​ល្បិច​ចោរ​ទាំង​នេះ​ជា​ដដែលៗ​។​

​ម្យ៉ាងទៀត​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ធ្លាប់​បាន​ចេញមុខ​អំពាវនាវ​ដោយ​ផ្ទាល់ សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​តោង​មានការ ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ កុំ​មាន​ចិត្ត​លោភលន់ កុំ​ចង់បាន​អ្វី​ដែល​មិន​មាន​ប្រភព ជាពិសេស​លាភសក្ការៈ​ដែល​នៅ​សុខៗ មក​ដោយ​ឯកឯង ដោយ​មិន​មាន​ការប្រឹងប្រែង​សោះ​នោះ ច្រើនតែ​ជា​អន្ទាក់​នាំ​យើង​ធ្លាក់​ទៅ​ក្នុង​ការខាតបង់​។​

​ជាថ្មី​ម្តងទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទើប​តែ​បង្ក្រាប ករណី​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង ០២​ករណី បន្តបន្ទាប់​គ្នា ដោយ​ឃាត់ខ្លួន​ជនល្មើស​ជា​ជនជាតិ​ស្បែក​ខ្មៅ​០២​នាក់ បញ្ជូនទៅ​តុលាការ ផ្តន្ទាទោស តាមច្បាប់ ក្នុងនោះ​មាន​៖

​ករណី​ទី​១៖ កាលពី​ថ្ងៃ​ទី​23 ខែ​មករា ឆ្នាំ​2021​នេះ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ នូវ​ជន​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ឈ្មោះ OKEKE IKECHUKWU អាយុ​39​ឆ្នាំ បន្ទាប់ពី​គេ និង​គូរ​កន បាន​រៀប​គម្រោង​បោកប្រាស់​ជនរងគ្រោះ​ម្នាក់ ភេទ​ស្រី អា​យ​34​ឆ្នាំ តាមរយៈ​ហ្វេ​សប៊ុក​សុំ​រាប់អាន​គ្នា រហូត​បោក ឲ្យ​ជនរងគ្រោះ ផ្ញើ​លុយ​ទៅ​ពួកគេ​ជា​បន្តបន្ទាប់​សរុប​ចំនួន 2,200$​។​

​ករណី​ទី​២៖ នៅ​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនសង្ស័យ រហូត​ឈានដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ BANGHA CALESTUS NYODEH ហៅ JOE អាយុ​៣១​ឆ្នាំ ជនជាតិ​កាម៉េ​រ៉ូន មានមុខ​របរ និង​ទីលំនៅ​មិន​ពិតប្រាកដ ដែល​ជនសង្ស័យ​ខាងលើនេះ បាន​បោកប្រាស់​ទៅលើ​ជនរងគ្រោះ ដោយ​រៀប​គម្រោង​ទាក់ទង​រកស៊ី​នាំ​រថយន្ត​ពី​អាមេរិក យកមក​លក់​ក្នុង​ស្រុក​ខ្មែរ ហើយ​តម្រូវ​ឲ្យ​ជនរងគ្រោះ កក់​ប្រាក់​ចំនួន​៥០០០០​ដុល្លារ​អាមេរិក តែ​ជនរងគ្រោះ​កក់​ខ្លួន​តែ ២០០០០​ដុល្លារ​អាមេរិក ប៉ុណ្ណោះ​។ បន្ទាប់ពី​ទទួល​ប្រាក់​ពី​ជនរងគ្រោះ​រួច ពួកខ្លួន​បាន​ចែក​ប្រាក់​គ្នា​ហើយ​ក៏​បែកផ្លូវ​គ្នា​រៀងៗ​ខ្លួន និង​បាន​បិទ​ទូរស័ព្ទ​ផ្តាច់ការ​ទាក់ទង​ជាមួយ​ជនរងគ្រោះ រហូត អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​តែ​ម្តង​។​

​ពាក់ព័ន្ធ​ករណី​ដូចខាងលើ អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​អំពាវ​នា​ជាថ្មី​ម្តងទៀត ដល់​មហាជន​ទូទៅ សូម​មាន​ការ​ប្រយ័ត្ន ចំពោះ​ល្បិចកល ជន​ខិលខូច​ទាំង​នេះ​ឲ្យបាន​ខ្ពស់ កុំ​មាន​ចិត្ត​លោភលន់ ចង់​បាន​ផល​ប្រយោជន៍​ណាមួយ ដែល​បាន​មក​ដោយ​ស្រួល​គ្មាន​ប្រភព ច្បាស់លាស់ ព្រោះ​វា​សុទ្ធតែ​ជា​អន្ទាក់ ដែល​នាំ​អ្នក​ទៅ​រក​ការខាតបង់​ទាំងអស់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!