ចេញផ្សាយថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៣
ខេត្តកណ្តាល៖បើតាមការៀបរាប់ ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំថ្មីម្នាក់ បានប្រាប់អង្គភាពសារព័ត៏មានយើងអោយដឹងថា ក្រុមឈ្មួញដែររកសុីជីកយកអាចម៌ដីលក់ធ្វើជាអាជីវកម្ម នៅក្នុងភូមិទន្លា ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងតែជីកយកអាចម៌ដី គឺមានរណ្តៅធំហើយជ្រៅ មិនដែលឃើញមានមន្ត្រីខាងរ៉ែ នឹងថាមពល់មកចុះពិនិត្យមើលនឹងទុបស្កាត់ឡើយ។
ពលរដ្ឋម្នាក់ដែលមិនបញ្ចេញឈ្មោះបានលើកជាសំនួរថា « តើអាជ្ញាប័ណ្ណ ប្រកបអាជីវកម្ម ដែលក្រសួងរ៉ែ នឹងថាមពលចេញអោយជីកជ្រៅដល់ក្បាលប្រេតមែនទេ បានជាក្រុមអាជីវកម្ម ប្រឹងជីកយ៉ាងនេះ?»។
ពលរដ្ឋបន្តថា៖ក្រុមអាជីវកម្មមិនត្រឹមតែជីកមានរណ្តៅធំហើយជ្រៅប៉ុន្នោះទេ គឺកំពង់តែបំផ្លាញផ្លូវបេតុងដែលរាជរដ្ឋាភិបាល សាងសងអោយប្រពលរដ្ឋងាយស្រួលធ្វើដំណើរ ត្រូវខ្ទិចខ្ទីនៅថ្ងៃណាមួយមិនខាននិងធ្វើអោយពលរដ្ឋរស់នៅតាមសងខាងផ្លូវរងការឈឺស្កាត់ដោយសារតែក្រុមរថយន្តដឹកដីគ្មានកាគ្របបានត្រឹមត្រូវតាមដែលច្បាប់កំណត់អោយ បណ្តាលហូរហៀនឹងហុយ។
ប្រជាពលរដ្ឋស្នើសុំដល់លោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាលជាពិសេសឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ នឹងថាពលមេត្តាចាត់កម្លាំងជម្នាញចុះត្រូតពិនិត្យមើលរណ្តៅដែលជីកយកអាចម៌ដ៏ជ្រៅនេះផងទាន។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់រណ្តៅ រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!