ចេញផ្សាយដោគេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ញូស៍ ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៣
ខេត្តកណ្តាល៖តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់អោយអង្គភាព គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ ញូស៍ យើងដឹងថានៅក្នុងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល មានទីតាំងឆ្នោតឡូតូ២កន្លែងដែលគ្មានស្លាកយីហោ នៅសងខាងស្ពានព្រែកតាមាក់ បង្កប់ល្បែងសុីសង ភ្នាល់មាន់ជល់អនទ្បាញ កំពង់បើកអោយភ្ញៀវចូលលេងយ៉ាងគគ្រឹកគ្រេង បែជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានមិនធ្វើការបង្រ្កាប។
ទាក់ទិនករណីទីតាំងល្បែងសុីសងខាងលើប្រជាពលរដ្ឋស្នើសុំយ៉ាងទទូចដល់លោកយី យ៉េន អភិបាលស្រុកនឹងលោក ឯក លន់ អធិការស្រុកមុខកំពូល មេត្តាជួយ អន្តរាគមន៍ ទៅលើទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីស្របតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!