ចេញផ្សាយដោគេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ញូស៍ ថ្ងៃចន្ទទី១៩ខែមិថុនាឆ្នាំ២០២៣
កំពង់ស្ពឺ៖តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់អោយអង្គភាព គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ ញូស៍ យើងដឹងថានៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទីតាំងល្បែងសុីសង ភ្នាល់មាន់ជល់អនទ្បាញ មួយកន្លែងនៅឈៀងនិងក្លោងទ្វាវត្តត្នោត កំពង់បើកអោយភ្ញៀវចូលលេងយ៉ាងគគ្រឹកគ្រេង បែជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានមិនធ្វើការបង្រ្កាប។
ទាក់ទិនករណីទីតាំងល្បែងសុីសងខាងលើប្រជាពលរដ្ឋស្នើសុំយ៉ាងទទូចដល់លោក ស៊ីម រតនៈ អភិបាលស្រុកនឹងលោក វរសេយ៍នីឯក ឃុត សុផល អធិការដ្ឋាននគរបាលស្រុកសំរោងទង
មេត្តាជួយ អន្តរាគមន៍ ទៅលើទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីស្របតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។(នៅមានត)
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!