ចេញផ្សាយដោយ គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣
កំពង់ស្ពឺ៖ប្រជាពលរដ្ឋជាច្រើន កំពង់រងចាំមើលថា៖ តើលោក ស៊ីម រតនៈ អភិបាលស្រុក
លោកវរសេយ៍នីឯក ឃុត សុផល អធិការស្រុកសំរោងទង ហ៊ានបញ្ជាកំលាំងចុះបង្ក្រាប ទីតាំងល្បែងសុីសងខុសច្បាប់ មាន់ជល់អនឡាញ នៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែរឬទេ?។
ពលរដ្ឋបន្តថា៖តើឯណាទៅគោលយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ?។ ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ។
ដូច្នេះហើយ ប្រជាពលរដ្ឋ នៅតែស្នើសុំយ៉ាងទទូចដល់
លោក ស៊ីម រតនៈ អភិបាលស្រុក
លោកវរសេយ៍នីឯក ឃុត សុផល អធិការស្រុកសំរោងទងមេត្តាមានចំណាត់ការ ទៅលើទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផង។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!