ផ្សាយចេញថ្ងៃទី២៦.០៦.២០២៣
ខេត្តកំពង់ស្ពឺ៖ប្រភពពីប្រជាពល់រដ្ឋបានអោយដឹងថា តារាងបាល់ទះគ្មានស្លាកយីហោមួយកន្លែងបង្កប់ល្បែងសុីសងភ្នាល់មាន់ជល់តាមប្រពន្ធ័អនឡាញ ស្ថិតក្នុងភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននឹងកំពង់ផ្គើនបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេច តេចជោ នាយករដ្ឋមន្ត្រី។
ប្រភបបន្ត ទីតាំងបើកលេងល្បែងមួយនេះសំបូរអតិថិជនច្រើនណាស់ចូលទៅលេងរាល់ថ្ងៃ បែជាសមត្ថកិច្ចប៉ុស្តិ៍ត្រែងត្រយឹងរក្សាភាពស្ងប់ស្ងាត់រឺក៏ត្រូវថ្នាំសណ្តំទៅហើយទើបទន់ដៃទន់ជើងមិនមានកម្លាំងកំហែងចុះបង្ក្រាបនៅបណ្តែតបណ្តោយអោយបើកលេងដោយសេរីយ៉ាងនេះ?។
ពាក់ព័ន្ធល្បែងស៊ីសងខាងលើពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹម ថាលោក ហន ពិសិដ្ឋ អភិបាលស្រុកនឹងលោក សាយ ប៊ុនថន អធិការស្រុកភ្នំស្រួចនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងជំនាញរបស់ខ្លួនចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងដើម្បីធ្វើការបង្ក្រាប ចូលរួមចំណែកបញ្ជៀសអំពើចរណ៍កម្មផ្សេងនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះហិង្សានិងគ្រួសារជាដើម ព្រោះល្បែងគឺជាដើមចំនៃការបង្កបង្កើតបទល្មើសនៅក្នុងមូលដ្ឋាន។(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!