ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អភិបាល​ស្រុក​លើកដែក ចុះ​ចែក នូវ​សម្ភារៈ​ប្រើប្រាស់ គ្រឿងឧបភោគ និង​បរិភោគ ដល់​កងកំលាំង​ទាំង​៣ ឈរជើង​នៅ​ទីតាំង​ភូមិសាស្ត្រ​ព្រំដែន​ក្អម​សំណ ជាប់​ព្រំដែន​វៀតណាម ក្នុង​ការការពា​រទប់​ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ ស្រប​តាម​អនុ​សាស​ន៏​របស់​ថ្នាកដឹកនាំ​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ត​កណ្ដាល​៖ បន្ទាប់ពី​ទទួលបាន​នូវ​ការណែនាំ​ពី ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ដាក់ចេញ​វិធានការណ៍​ការពា​រទប់​ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន

​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​មាឃ ឆ្នាំ​ជូត ទោស​ក័ ពុទ្ធ​សករាជ ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២១

​លោក ចាប ចន្ទ័​វិទ្យា អភិបាល​ស្រុក​លើកដែក បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឳ​វាទ​របស់​រដ្ឋបាល​សាលាស្រុក នាំយក​អំណោយ​មួយចំនួន ជូន​ដល់​កងកម្លាំង​ទាំង​៣ កំពុង​ឈរជើង​នៅ​ទីតាំង​ភូមិសាស្ត្រ​ព្រំដែន​ក្អម​សំណ ស្រុក​លើកដែក ខេត្ត​កណ្តាល ។

​ក្នុង​កិច្ចការពារ​ជំងឺ​កូវី​ដ​១៩ តប​តាម​អនុ​សាស្ត្រ​របស់​ថ្នាក់ដឹកនាំ​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​តាម​តំបន់​ព្រំដែន​នេះ លោក ចាប ចន្ទ័​វិទ្យា បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្លាំង​សមត្ថកិច្ច​ទាំង​៣ ការពារ​ព្រំដែន ត្រូវ​ចាត់វិធានការ តឹងរឹង​បំផុត ក្នុង​ការការពារ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​ឱ្យ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន​-​វៀតណាម នេះ​។​

​លោក អភិបាល បន្ថែមថា ដើម្បី​អនុវត្ត​តាម​សារ​របស់​ប្រមុខ​ដឹកនាំ ក៏ដូចជា​ជំហរ​ដ៏​ម៉ឺងម៉ាត់​របស់​រដ្ឋបាល​ខេត្ត​កណ្តាល ដើម្បី​រក្សា​សុខ​សុវត្ថិភាព សុខភាព​ជូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ខេត្ត​កណ្តាល ពិសេស​នៅ​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​នេះ កងកំលាំង និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រឹតបន្តឹង និង​អនុវត្ត​អោយមាន​ប្រសិទ្ធភាព​ខ្ពស់ ជាងនេះទៀត ត្រូវ​ត្រៀម​រៀបចំ​មណ្ឌល​ចត្តា​ឡី​ស័ក សម្រាប់​អ្នកធ្វើ​ដំណើរ​ចូល​មក​ប្រទេ​កម្ពុជា​តាម​ច្រកព្រំដែន​ទាំងអស់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ពិនិត្យ​តាមដាន​សុខភាព​របស់​ភ្ញៀវ ព្រមទាំង​ធ្វើ​ចត្តា​ឡីស័​កអោយ​បាន​ត្រឹមត្រូវ​ផងដែរ ។​

​ជា​ចុងក្រោយ លោក ចាប ចន្ទ័​វិទ្យា អភិបាល​ស្រុក​លើកដែក បានប្រគល់ សម្ភារ​:​ប្រើប្រាស់ និង​គ្រឿងឧបភោគ​បរិភោគ ជូន​ដល់​កងកម្លាំង​ឈរជើង​នៅ​ទីតាំង​ភូមិសាស្ត្រ​ព្រំដែន​ក្អម​សំណ ស្រុក​លើកដែក ខេត្ត​កណ្តាល ក្នុង​កិច្ចការ​ការពារ​ជំងឺ​កូវី​ដ​១៩ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម និង​ជា​ការលើកទឹកចិត្ត អរគុណ​ការលះបង់​របស់​បងប្អូន​ជួរមុខ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!