ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររំាងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ការបោះឆ្នោតនាពេលខាងមុខនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមានសារៈសំខាន់ក្នុងការចូលរួមរក្សាសន្តិភាព និងបន្តការអភិវឌ្ឍមូលដ្ឋាននិងដើម្បីរក្សាសមិទ្ធផលពីការអភិវឌ្ឍ បន្ថែមទៀត។ ឯកឧត្តម អ៊ាងសុផល្លែត បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន ៦២៥ នាក់ នៅឃុំព្រះធាតុ ស្រុកអូររំាងឪ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម អ៊ាង សុផល្លែត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតគជប សូមអញ្ជើញទៅបោះឆ្នោត ទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងគូសសញ្ញាក្នុងសន្លឹកឆ្នោតឱ្យ បានត្រឹមត្រូវ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង១៨ នៅក្នុងសន្លឹកឆ្នោត។ លើសពីនេះទៀត ឯកឧត្តម បានថ្លែងអំណរគុណ ដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា គណបក្សមូលដ្ឋាន យុវជន ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត លើការងារបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជឿជាក់មានភាពស្មោះត្រង់ចំពោះបក្ស ហើយគាំទ្រគណបក្សគ្រប់ពេលវេលា។ សូមបញ្ជាក់ថា ឯកឧត្តម អ៊ាង សុផល្លែត និងក្រុមកាងារបានបន្តចុះមូលដ្ឋានជួបប្រជាពលរដ្ឋតាមមូលដ្ឋានឃុំផ្សេងទៀតនៅក្នុងស្រុកអូររំាងឪ នៅថ្ងៃដដែលនេះទៀតផងដែរ៕
0
ឯកឧត្តម អ៊ាង សុផល្លែត៖ បោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីការពារសន្តិភាព បន្តការអភិវឌ្ឍ និងបន្តថែរក្សាសមិទ្ធផលនានា ដែលបានកើតឡើងពីការអភិវឌ្ឍមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា
«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779
http://www.rathaaphiwatnews.com
Filed in: ព័ត៌មានជាតិ