ខេត្តកំពត៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ល្បែងសុីសងភ្នាល់ជល់មាន់តាមអនឡាញ ដែលមានយីហោ (KP 99) ជាច្រើនទីតាំងនៅភូមិមួយចំនួនក្នុងឃុំត្រពាំងវែង ស្រុកជុំគីរី ខេត្តកំពត កំពុងបើកអោយអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរមានសមត្ថកិច្ចមូលដ្ថានមិនធ្វើការទុបស្កាត់នឹងបង្រ្កាបខណៈពេលលោក មុី សុខុម អធិការស្រុកកំពុងមានជំងឺប្រចាំកាយ។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានឃុំត្រពាំងវែងបានប្រាប់អោយដឹងថា មានទីតាំងបើកលេងល្បែងសុីសងជាច្រើនកន្លែងនៅក្នុងឃុំត្រពាំងវែង កំពុងបើកដំណើរការ ជារៀងរាល់ថ្ងៃ ដោយមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ត្រពាំងវែងនិងសមត្ថកិច្ចជំនាញស្រុកជុំគីរី សូម្បីតែបន្តិចឡើយពោល៖បើកដំណើរការលេងដោយសុខសុវត្តិភាពខ្ពស់តែម្តង!។
ក្រោយពីទទួលព័ត៌មានពីពលរដ្ឋរាយការណ៍មានទីតាំងបើកលេងល្បែងជល់មាន់តាមអនឡាញអង្គភាពយើងបានសហការជាច្រើនអង្គភាព ចុះដល់ទីតាំងជាក់ស្តែង ឃើញថាមានការបើកលេងពិតប្រាកដមែនក៏ផ្តិតយករូបភាពនិងបានរាយការណ៍ជូនលោក មុី សុខុម អធិការស្រុកជុំគីរីតាមរយះ what’s up ។
លោក មុី សុខុម អធិការជុំគីរីបានប្រាប់អង្គភាពយើងតាមរយះទូរស័ព្ទដៃអោយដឹងថា«មានកម្លាំងសមត្តកិច្ចជំនាញខេត្តបានចុះធ្វើការបង្ក្រាបហើយលោកបន្តថា លោកអធិការកំពុងមានជំងឺ រលាកសណ្លាក់ទើបងើបមិនរួចទេឈឺរាប់ឆ្នាំហើយដោយហេតុនេះហើយទើបល្បែងសុីសងកាន់រីករាលដាលក្នុងស្រុកជុំគីរី ខណៈដែលលោកមានជំងឺប្រចាំកាយ»។
ជាក់ស្តែង ល្បែងសុីសងជាច្រើនទីតាំងក្នុងឃុំត្រពាំងវែង កំពុងរីកដុះដាលយ៉ាងសកម្ម ចំណែកទីតាំងខ្លះក្បែរផ្សារជុំគីរី ដែលនៅមិនឆ្ងាយពីអធិការស្រុកប៉ុន្មានរយម៉ែតទេហេតុអ្វីបានបើដំណើរបានដោយសេរីទៅវិញ។
ពាក់ព័ន្ធល្បែងស៊ីសងរបស់(KP 99)ខាងលើ ប្រជាពលរដ្ឋរ ស្នើរសុំលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពតមេត្តាចាត់កម្លាំងជំនាញក្រោមឱវាទ ចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងលើទីតាំងបើកលេងល្បែងសុីសងជល់មាន់តាមអនឡាញ ក្នុងមូលដ្ឋានឃុំត្រពាំងវែង ស្រុកជុំគីរីផង ដើម្បីធ្វើការបង្ក្រាប ចូលរួមចំណែកបញ្ជៀសអំពើរចរណ៍កម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច ចោរឆក់ ចោរប្លន់ គាស់ផ្ទះហិង្សាក្នុងគ្រួសារជាដើមព្រោះល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសនានានៅក្នុងមូលដ្ឋាន៕(នៅមានត)
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!