ចេញផ្សាយដោយគេហទំព័ររដ្ឋាអភិវឌ្ឍន៍ញូស៍ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣
ខេត្តបាត់ដំបង៖តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបងបាបអោយដឹងថា មានទីតាំងល្បែងស៊ីសងមាន់ជល់ តាមប្រពន្ធ័អនឡាញ កំពុងបើកដំណើរការឡើងវិញហើយ ក្រោយពីសមត្ថកិច្ចបានធ្វើកិច្ចសន្យាអោយបញ្ឍប់ការលេងល្បែងស៊ីសងម្តងរួចមកហើយ ប៉ុន្តែម្ចាស់ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះគ្មានញញើតនិងទោសទណ្ឌបន្តិចណា ទាល់តែសោះ ។មហាជនក៏បាននាំគ្នាលើកឡើងថា?ទីតាំង ខាងលើនេះសង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ចក្រុងបាត់ដំបងផងក៏មិនដឹង ទើបបានជាបណ្តែតបណ្តោយអោយទីតាំងនេះ បើកដំណើរការយ៉ាងរលូន ដោយផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ពាក់ពន្ធ័និងករណីល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះ មហាជនបានសំណូមពរ ដល់លោក ឆាង វណ្ណឆៃ អធិការក្រុង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពិសេសលោកសុខលូ អភិបាលខេត្តបាត់ដំបង ដែលលោកតែងតែយកចិត្តទុក្ខដាក់លើសុខទុក្ខប្រចាពលរដ្ឋ មេត្តា
ចាត់កម្លាំងជំនាញ ចុះមកជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះអោយខាងតែបាន តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ពិសេសអនុវត្តន៍នូវគោលនយោបាយភូមិ.ឃុំ.មានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះ ព្រោះថាល្បែងជាដើមចមបង្កើតបទល្មើសផ្សេងៗ៕(នៅមានត)
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!