ភ្នំពេញ៖នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានបន្តដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានសមាជិក សមាជិកា២៥០០នាក់នៅក្នុងមូលដ្ឋាន ខណ្ឌព្រែកព្នៅ។
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ នឹងរៀបចំការជួបជុំធ្វើមីទ្ទិញ និងការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ ព្រឹក-ល្ងាច នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។ ដោយជួបជុំសមាជិក សមាជិកា នៅសង្កាត់សំរោងផ្លូវជាតិលេខ៥ ភូមិគ្រួស សម្រាប់សមាជិក សមាជិកា ចំនួន ២,០០០នាក់ រថយន្តតូចធំ ចំនួន ១៥គ្រឿង និងម៉ូតូ-កង់បី ចំនួន ៩០០គ្រឿង និងគ្រឿងបំពងសម្លេងតាមរថយន្ត និងម៉ូតូ-កង់បី។
ក្បួនហែរដោយចាប់ផ្ដើមចេញពីចំនុចមុខបុរីភូមិសំរោង តាមផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់សំរោង ទៅទិសខាងត្បូងរហូតដល់កែងអក្សរតេ បត់ចូលតាមផ្សារព្រែកព្នៅ ឆ្ពោះទៅទិស ខាងលិចតាមផ្លូវលេខ១៥១ រហូតដល់ផ្លូវលេខ៤២ បត់ឆ្វេងទៅទិសខាងត្បូង ទៅត្រង់រហូត ដល់ទួលកំណប់បត់ឆ្វេងទៅទិសខាងកើត ទៅត្រង់រហូតដល់មហាវិថីឈ្នះ ឈ្នះ បត់ស្តាំទៅ ត្រង់រហូតដល់ចំនុចប៉ុស្តិ៍២៤ម៉ោង បត់ឆ្វេងទៅផ្លូវលេខ២០១១ បត់ឆ្វេងទៅតាមផ្លូវបេតុង មុខបុរីឈូកវ៉ា១ ត្រង់ទៅខ្លោងទ្វាវត្តអង្គក្រពើ បត់ស្តាំតាមមហាវិថីឈ្នះ ឈ្នះ ដល់ផ្លូវបេតុង ឡុងឈិន បត់ឆ្វេងទៅត្រង់ ដល់ផ្លូវលេខ១៥១ បត់ឆ្វេងទៅទិសខាងលិច ដល់ខ្លោងទ្វាវត្តអង្គ សិរីសួស្ដី ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ បត់ស្ដាំទៅទិសខាងត្បូង ដល់មុខបុរីភូមិសំរោង ក្បួន បញ្ចប់ និងរំសាយតាមសង្កាត់រៀងៗខ្លួន។
បើតាមសេចក្តីជូនដំណឹង របស់ គ.ជ.ប បានអោយដឹងថា គណបក្សបក្សប្រជាជនកម្ពុជានឹងរៀបចំជួបជុំសមាជិក សមាជិកានៅតាមទីតាំងក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ដោយមានអ្នកចូលរួមសរុបចំនួន ២៧,៨០៨នាក់ ក្នុងនោះមានរថយន្តចំនួន ៣២៦គ្រឿង ម៉ូតូកង់បីចំនួន ១២០គ្រឿង និងម៉ូតូចំនួន ១១,៧៦៦គ្រឿង ដើម្បីហែក្បួន ឃោសនានៅតាមមហាវិថី និងផ្លូវមួយចំនួន នៅរាជធានីភ្នំពេញ៕