ចេញផ្សាយ ថ្ងៃពុធ ១០រោចខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ខែកក្កដាឆ្នាំ ២០២៣
ស្វាយរៀង៖ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងបាវិតខេត្តស្វាយរៀង បានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា មានទីតាំងយីហោ(ហេបភី SPORT 888 ) បើកល្បែងសុីសងអនឡាញជាច្រើនប្រភេទ អោយប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងរលូន បែជាអជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនមានកាទុបស្កាត់នឹងបង្ក្រាប បណ្តើតបណ្តោយអោយពលរដ្ឋ ខ្លួនចូលលេងយ៉ាងអាណាផិតេយ្យ លេងស្រែកហ៊ោរ កញ្ជ្រៀវកងរំពងលាន់ទ្រហឹងភ្នាល់គ្នាដាក់លុយ ខ្លះយកក្រហមខ្លះយកខៀវ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេអាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង ។
ដោយឡែកតែទីតាំងបនល្បែងភ្នាល់ តាមប្រព័ន្ធអនឡាញ ប្រភេទកាស៊ីណូ ខុសច្បាប់ ក្នុងភូមិសាស្រ្តខាងលើ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនធ្វើការបង្ក្រាប!សង្ស័យត្រូវថ្នាំសណ្តំអ្វីមួយ បានស្រវាំងភ្នែកមើលមិនឃើញ ទើបនាំគ្នាដើរបញ្ច្រាសទិស ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ជុំវិញវិញទីតាំងល្បែងខាងលើនេះ ប្រជាពលរដ្ឋសុំលោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក
អែម សុវណ្ណារិទ្ធ អធិការក្រុងបាវិត នឹងជាពិសេសលោក ពេជ្រ វីរៈ ស្នងការខេត្តស្វាយរៀង
មេត្តាយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងជំនាញរបស់ខ្លួនចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងដើម្បីធ្វើការបង្ក្រាបផងទាន ជៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!