ភ្នំពេញ៖ ថ្ងៃទី៧កេីត ខែទុតិយាសាធ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែខែកក្កដា ឆ្នាំ២០២៣
សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ស្ដីពីការគាំទ្រដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ដោយបានឃេីញថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពិតជាប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានការចូលរួមប្រកួតពីគណបក្សនយោបាយ រហូតទៅដល់១៨ គណបក្ស។
លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានលេីកឡេីងថា កម្ពុជាពិតជាប្រទេស ដែលមានប្រជាធិបតេយ្យពេញលេញ ក្រោយពីឃេីញការបោះឆ្នោតលេីកនេះ មានប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស បានចូលរួមបោះឆ្នោតយេីងច្រើនសន្ធឹកសន្ធាប់ គឺស្មេីនឹង ៨៤,៥៨% នៃអ្នកដែលមានឈ្មោះបោះឆ្នោត ធៀបនឹងឆ្នាំ២០២២ មានកំណេីនខ្ពស់ជាង។
លោកបណ្ឌិតបន្ដទៀតថា ដំណើរការ នៃការបោះឆ្នោតអាណត្តិទី៧ នេះ មានអ្នកអង្កេតការណ៍ជាច្រើនរូប រហូតដល់ ៨៩៦៥២ រូប មកពី ៦១ ស្ថាប័ន ទាំងអ្នកអង្កេតការណ៍ជាតិ និងអ្នកអង្កេតការណ៍អន្ដរជាតិ។ នេះគឺជាភាពជោគជ័យមួយដ៏ធំធេង ដែលកម្ពុជាទទួលបាន លេីការរៀបចំការបោះឆ្នោតថ្នាក់ជាតិ ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ក្នុងឆ្នាំ២០២៣ ដែលសបញ្ជាក់ឱ្យឃេីញថា កម្ពុជាពិតជាមានភាពចាស់ទុំលេីនយោបាយ និងភាពប៉ិនប្រសព្វលេីការគ្រប់គ្រងស្ថានភាពនយោបាយ និងស្ថេរភាពសង្គម។
ជាថ្មីម្ដងទៀត លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សម្ដែងនូវសេចក្ដីអបអរសាទរ ចំពោះជ័យជម្នះដ៏ភ្លុកទឹកភ្លុកដី របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការសំឡេងគាំទ្រ និងការបោះឆ្នោតជូនពីសំណាក់ប្រជាជនទូទាំងប្រទេសកម្ពុជា។