ចេញផ្សាយដោយគេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ញូស៍ ថ្ងៃ ចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣
ខេត្តកំពង់ចាម៖តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់អោយអង្គភាព គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ ញូស៍ យើងដឹងថានៅក្នុង ភូមិរកាអា ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម
មានទីតាំងល្បែងសុីសងភ្នាល់មាន់ជល់តាមប្រពន្ធ័អនឡាញ កំពង់បើកអោយភ្ញៀវចូលលេងយ៉ាងគគ្រឹកគគ្រេង ដែលទីតាំនៅក្រោយផ្ទះក្រហមទុលមុខដេប៉ូលក់គ្រឿងសំណង់(ហុង ប៊ុនឡេង)បែជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន មិនធ្វើការបង្រ្កាប?។
ទាក់ទិនករណីទីតាំងល្បែងសុីសងខាងលើ ប្រជាពលរដ្ឋស្នើសុំយ៉ាងទទូចដល់ លោក ភោគ សាវុធ អភិបាលស្រុកកងមាសនឹងលោក ជា ជួន អធិការនគបាលស្រុកកងមាសមេត្តាជួយ អន្តរាគមន៍ ទៅលើទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីស្របតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។(នៅមានត)
សូមបញ្ជាក់ថា ចំពោះទីតាំងល្បែងខុសច្បាប់ខាងលើ អង្គភាពយើងខ្ញុំ បានរាយការណ៍ជូនលោកនាយប៉ុស្តិ៍រដ្ឋបាល រកាអា តាមរយះតេឡេក្រាម លោកបានចូលមើលហើយ បែជាដាក់រូបភាពទីតាំងត្រលប់មកអង្គភាពយើងខ្ញុំវិញ។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!