ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខា រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខា អនុសាខា លោកមេឃុំ មេភូមិ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១០៨គ្រួសារ រស់នៅក្នុងឃុំត្រែងត្រយឹង និងឃុំយាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច ។
នាឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរក្រុមការងារសាខាកាកបាទក្រហមខេត្ត ក្រុមការងារអនុសាខាកាកបាទក្រហមស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក កម្លាំងអធិការនគរបាលស្រុក លោកមេឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំស្មៀនឃុំ លោកនាយប៉ុស្តិ៍ និងមន្ត្រីនគរបាលរដ្ឋបាលឃុំ លោក លោកស្រីមេភូមិ និងបងប្អូនប្រជាពលរដ្ឋប្រមាណ១៤៥នាក់ផងដែរ។
សូមបញ្ជាក់ផងដែរថា គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងក្នុង ១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម,មី ១កេស, ត្រីខ ១០កំប៉ុង, ប្រេងឆា ១ដប, នំធុង ១ធុង ,ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ និងថវិកា ២០,០០០រៀល។
ក្នុងនោះឯកឧត្តម ប្រធាន ក៌បានប្រគេនទយ្យទានជូនព្រះសង្ឃក្នុងវត្តត្រែងត្រយឹងនូវ៖អង្ករ ៥០គីឡូក្រាម,មី ២កេស,ត្រីខ ២០កំប៉ុង,ប្រេងឆា ២ដប,ទឹកត្រីទឹកស៉ីអ៉ីវ ២យួ,នំធុង ២ធុងនិងថវិកា ១០ម៉ឺនរៀលផងដែរ។