ថ្នាក់ដឹកនាំ បណ្តុំអង្គការសង្គមសុីវិល រួមទាំងសហការីក្នុងគោលបំណង ពង្រីកសាខា សមាគមយុវជនខ្មែរមហានគរ ខេត្តកំពង់ស្ពឺ
ថ្ងៃចន្ទ ១៤កើត ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចាស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ បណ្តុំអង្គការសង្គមសុីវិល រួមទាំងសហការី បានចុះមកស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងគោលបំណង ពង្រីកសាខា សមាគមយុវជនខ្មែរមហានគរ ខេត្តកំពង់ស្ពឺ។
សមាជិក សមាជីកា សមាគមយុវជនខ្មែរមហានគរ រាជធានីខេត្ត ពិតជាមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែងបំផុត ហើយឆាប់ៗនេះ សមាគម និងប្រកាសពិធីបញ្ចូលជាផ្លូវការ។ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត សម្រាប់ការស្ម័គ្រចិត្ត ចូលរួមជាមួយ យុវជនសង្គមសុីវិល។