ចេញផ្សាយដោយគេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ញូស៍ ថ្ងៃ អង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣
ខេត្តកំពង់ចាម៖តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់អោយអង្គភាព គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ ញូស៍ យើងដឹងថានៅក្នុង ភូមិថ្លុកជ្រៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម មានតារាងបាល់ទះមួយកន្លែងបង្កប់ល្បែងសុីសងមាន់ជល់តាមប្រពន្ធ័អនឡាញ កំពុងបើលអោយភ្ញៀវចូលលេងយ៉ាងរលូនបែជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន មិនធ្វើការបង្រ្កាបបណ្តែតបណ្តោយអោយលេងយ៉ាងអាណាធិតេយ្យ។
ទាក់ទិនករណីទីតាំងល្បែងសុីសងខុសច្បាប់ខាងលើ ប្រជាពលរដ្ឋដែលមិនសប្បាយចិត្តនិងល្បែងសុីសងស្នើសុំយ៉ាងទទូចដល់ លោក ភោគ សាវុធ អភិបាលស្រុកកងមាសនឹងលោក ជា ជួន អធិការនគបាលស្រុកកងមាសមេត្តាជួយ អន្តរាគមន៍ ទៅលើទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីស្របតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។(នៅមានត)
សូមបញ្ជាក់ថាចំពោះទីតាំងខាងលើអង្គភាពយើងខ្ញុំបានរាយការណ៍ទៅលោកនាយប៉ុស្តិ៍ខ្ចៅ តាមរយះតេឡេក្រាមដែរតែលោកចូលមើលហើយមិនធ្វើការឆ្លើយតប។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!