ផ្សព្វផ្សាយចេញពីស្នាក់ការខេត្តកណ្តាល៖ នៅថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣. ដោយអង្គភាព គេហទំព័រ (រដ្ឋា អភិវឌ្ឍន៍ញូស៍) ការិយាល័យនិពន្ធ តេឡេក្រាមលេខ 015293964/0975266779
ខេត្តកំពង់ចាម៖តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុង ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានប្រាប់អោយអ្នកសារព័ត៌មានយើងដឹងថា មានទីតាំងល្បែងស៊ីសងមាន់ជល់ តាមប្រពន្ធ័អនឡាញជ្រកក្រោម អាជ្ញាប័ណ្ណឆ្នោតឡូតូ គ្មានស្លាកយីហោ ច្បាស់លាស់ជាច្រើនកន្លែងកំពុងបើកដំណើរការលេងយ៉ាងរលូន សមត្ថកិច្ចមូលដ្ឋានហាក់មិនអើពើក្នុងការទុបស្កាត់នឹងបង្រ្កាបឡើយ។
ជាក់ស្តែងដូចជា៖
*ទីតាំងទី១.ក្នុងតារាងបាល់ទះនឹងបុកប៊ីយរ័ ជិត(២០០២ កាហ្វេ)តាមបណ្តោយផ្លូវជាតិលេខ៧ ទុលមុខ(ហាងនំបុ័ង ភ្នំពេញ)។
*ទីតាំងទី២.នៅជាប់ហាង(ទូទូ BBQ)តាមបណ្តោយ(វិថីព្រះមុនីវង្ស PR222)។
ប្រលភពដដែលក៏បានលើកឡើងថា«ទីតាំង ខាងលើនេះសង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ចក្រុងកំពង់ចាមផងក៏មិនដឹង» ទើបបានជាបណ្តែតបណ្តោយអោយទីតាំងទាំងអស់នោះ បើកដំណើរការយ៉ាងរំភើយ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។
#.សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឱ្យខាងតែបាន។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ពាក់ពន្ធ័និងករណីល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះ មហាជនបានសំណូមពរ ដល់លោកចាន់ ផល្លី អភិបាលក្រុងលោក អុឹង ប៊ុន អធិការក្រុងកំពង់ចាម ជាពិសេសលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនឹងលោកហេង វុទ្ធី ស្នងការខេត្តកំពង់ចាម
ដែលលោកតែងតែយកចិត្តទុក្ខដាក់លើសុខទុក្ខប្រជាពលរដ្ឋ មេត្តា
ចាត់កម្លាំងជំនាញ ចុះមកជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះអោយខាងតែបាន តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ពិសេសអនុវត្តន៍នូវគោលនយោបាយភូមិ.ឃុំ.មានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះ ព្រោះថាល្បែងជាដើមចមបង្កើតបទល្មើសផ្សេងៗ៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!