ថ្ងៃសុក្រ ទី០៤ ខែសូហា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍)ខេត្តកណ្តាល! ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម ការិយាល័យនិពន្ធ (តេឡេក្រាមលេខ 015293964/0975266779)
ខេត្តកណ្ដាល៖តាមប្រភពពីប្រជាពលរដ្ឋដែលមិនពេញចិត្តល្បែងសុីសង បានប្រាប់អោយអ្នកសារព័ត៌មានយើងអោយដឹងថា នៅក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាលមានទីតាំងល្បែងសុីសងភ្នាល់មាន់ជល់តាមប្រពន្ធ័អនឡាញ កំពង់បើកអោយភ្ញៀវចូលលេងយ៉ាងគគ្រឹកគគ្រេង បែជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន មិនធ្វើការបង្រ្កាប?។
ទាក់ទិនករណីទីតាំងល្បែងសុីសងខាងលើ ប្រជាពលរដ្ឋស្នើសុំយ៉ាងទទូចដល់ លោក កន សុខកាយ អភិបាលស្រុកនឹងលោក មួង រដ្ឋា អធិការស្រុកល្វាឯម មេត្តាជួយ អន្តរាគមន៍ ទៅលើទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីស្របតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះរួមមានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។(នៅមានត)
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!