ថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍)ខេត្តកណ្តាល! ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម ការិយាល័យនិពន្ធ (តេឡេក្រាមលេខ 015293964/0975266779)
កំពង់ចាម៖ប្រជាពលរដ្ឋជាច្រើន កំពង់រងចាំមើលថា៖ តើលោកចាន់ ផល្លី អភិបាលក្រុងនឹងលោក អុឹង ប៊ុន អធិការក្រុងកំពង់ចាមហ៊ានបញ្ជាកំលាំងចុះបង្ក្រាប ទីតាំងល្បែងសុីសងមាន់ជល់ខុសច្បាប់ ដែលមាន៖
*ទីតាំងទី១.ក្នុងតារាងបាល់ទះនឹងបុកប៊ីយរ័ ជិត(២០០២ កាហ្វេ)តាមបណ្តោយផ្លូវជាតិលេខ៧ ទុលមុខ(ហាងនំបុ័ង ភ្នំពេញ)។
*ទីតាំងទី២.នៅជាប់ហាង(ទូទូ BBQ)តាមបណ្តោយ(វិថីព្រះមុនីវង្ស PR222)ដែរឬទេ?។
ពលរដ្ឋបន្តថា៖តើឯណាទៅគោលយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ?។ ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេអាជ្ញាធរនិងសមត្ថកិច្ចៀទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង ។
ដូច្នេះហើយ ប្រជាពលរដ្ឋ នៅតែស្នើសុំយ៉ាងទទូចដល់
លោកចាន់ ផល្លី អភិបាលក្រុងនឹងលោក អុឹង ប៊ុន អធិការក្រុងកំពង់ចាមជាពិសេសលោក ហេង វុទ្ធី ស្នងការនឹងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម ដែលលោកតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ
មេត្តាមានចំណាត់ការ ទៅលើទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផង។(នៅមានត)
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!