ថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍)ខេត្តកណ្តាល! ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម ការិយាល័យនិពន្ធ (តេឡេក្រាមលេខ 015293964/0975266779)
ភ្នំពេញ៖បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសជាផ្លូវការកាលពីព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ២០២៣។
សេចក្តីប្រកាសបានបញ្ជាក់ថា បណ្តុំអង្គការសង្គមស៊ីវិលបានកត់សម្គាល់ឃើញថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា គឺបានប្រព្រឹត្តទៅប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ ជាពិសេសការបោះឆ្នោតនីតិកាលទី៧នេះ បើប្រៀបធៀបនឹងអាណត្តិមុនៗ គឺកាន់តែល្អប្រសើរ ដោយក្នុងនោះចំនួនអ្នកចូលរួម បោះឆ្នោតកាន់តែកើន និងពិសេសសន្លឹកឆ្នោតដែលឥតបានការកាន់តែថយចុះ។ នេះយើងអាចចាត់ទុកបានថា ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនៅប្រទេសកម្ពុជា គឺបានវិវត្តន៍ពីមួយអាណត្តិទៅមួយអាណត្តិ គឺសបញ្ជាក់បានថា ប្រទេសកម្ពុជាពិតជាមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ជាថ្មីម្តងទៀតនេះ យើងខ្ញុំគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបានបន្តដឹកនាំរដ្ឋសភានីតិកាលទី៧ នេះស្របតាមឆន្ទៈពលរដ្ឋខ្មែរក៏ដូចជាម្ចាស់សំឡេងឆ្នោតរបស់ខ្លួន៕