ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ស្នងការនគរបាលខេត្តបាត់ដំបង មិនហានបង្អង់យូរ បាន​សម្រេច​ដកលោក​វរសេនីយ៍ឯក គឹ​ម ពន្លក ជា​អធិការ​ស្រុក​កំ​រៀងភ្លាមៗ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តបាត់ដំបង៖បន្ទាប់ពីមានបទបញ្ជាពីសម្ដេចតេជោបហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យដកតំណែងអធិការនគរបាលស្រុកកំរៀង និងបណ្ដេញពីក្របខ័ណ្ឌ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការប្រព្រឹត្តអំពើពុករលួយ ដោះលែងមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់។ នៅថ្ងៃដដែលនេះក៏មានពលករចំនួន ៤នាក់ បានបន្លំខ្លួនតាមឡានដឹកទំនិញដើម្បីឆ្លងដែនខុសច្បាប់មកកម្ពុជា ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

នេះជារូបភាពពលករខ្មែររបស់យើង៤នាក់ និងនារីជនជាតិវៀតណាមម្នាក់ បានលួចឆ្លងដែនខុសច្បាប់ពីថៃមកខ្មែរ តាមច្រកដូង ឫច្រកឡែម កាលពីព្រឹកថ្ងៃទី១៥ កុម្ភ: ដោយពួកគេបានជិះនៅក្នុងប្រដាប់ដាក់ផ្លែស្វាយលើរថយន្ត! ពេលនេះពួកគេទាំង៥នាក់ ត្រូវបានយកទៅធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគកូវីដ១៩ហើយ។

លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​សម្រេច​ផ្អាក​ការងារ​បណ្ដោះអាសន្ន​លោក​វរសេនីយ៍ឯក គឹ​ម ពន្លក ជា​អធិការ​ស្រុក​កំ​រៀង ដោយ​មូលហេតុ សម្រេចការងារដោយខុសនីតិវិធី ។

ការ​សម្រេច​ផ្អាក​ការងារ​ លោក​អធិការ​ស្រុក​កំ​រៀងជា​បណ្ដោះអាសន្ន បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ដល់​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង និង​អគ្គស្នងការ​នគរបាល​ជាតិ ស្រាវជ្រាវ​ជុំវិញ​រឿងរ៉ាវ​ដែល​មាន​មន្ត្រី​ទាហាន បាន​ចាប់​បាន​មេ​ក្លោ​ង​នាំ​មនុស្ស​ចេញ ចូល​ខ្មែរ​-ថៃ ។

ក្នុង​សារ​សម្លេង​របស់​សម្តេច​តេ​ជោ ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី ១៥​ខែកុម្ភៈ ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ៖ដូច​ជា​យប់មិញ​ខ្ញុំ​បាន​បញ្ជា​ទៅ​កាន់​ខេត្តបាត់ដំបង និង​អគ្គស្នងការ​នគរបាល​ជាតិ អំពី​ព័ត៌មាន​ទាក់ទិន​នឹង​ការ ចាប់​បាន​ពួក​ធ្វើ​សកម្មភាព ពួក​អ្នក​នាំ​ផ្លូវ​ហើយ​បែរជា​ដោះ​លែង ដែល​អាច​នាំ​ទៅ​ដល់​ការ​ដក​ឋានន្តរ​ស័ក ឬ​បណ្តេញ​ចេញពី​ជួរ​តែ​ម្តង នូវ​មន្ត្រី​នគរបាល​ណា​ដែល​អនុវត្ត ខុសឆ្គង ទៅ​នឹង​វិធានការ​ទាំងឡាយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​មនុស្ស គឺ​ស្ថិត​ក្នុង​សភាពការ​ធ្ងន់ធ្ងរ​ដែល​វា​អាច​នាំ​ទៅ​ដល់​មហន្តរាយ នៃ​សុខភាព​សាធារណៈ​
( គឺជំងឺឆ្លង​ ) ។

សម្តេច​នាយក​បាន​បន្ត​ថា «​ខ្ញុំ សុំ​ឲ្យ​ចាប់​ប្រមូល​អ្នក ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ការ​នាំ​មនុស្ស​ឆ្លងដែនតាមច្រកផ្លូវ​ របៀង ដើម្បី​អនុវត្ត​នូវ​ការ​ផ​ន្ទា​ទោស​» ឬ​ក៏​ណែនាំ​ ដើម្បី​ឲ្យ​ពួក​គេ​ឈប់​នាំ​មនុស្ស​ឆ្លង​ដែនបន្តទៅទៀត ។

ស​ម្តេច​តេ​ជោ បានថ្លែង ក្នុង​សារ​ជា​សំឡេង នៅ​យប់​ថ្ងៃអាទិត្យ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ សម្តេច​ក៏​បាន​ដាក់​ចេញ​បទបញ្ជា​សា​ជា​ថ្មី ទៅ​កាន់​អភិបាលខេត្ត​នៅ​ជាប់​ព្រំដែន​ថៃ​-ខ្មែរទាំងអស់ ត្រូវ​តែ​រឹត​បន្តឹង​តាម​បណ្តោយព្រំដែន​ឲ្យ​បាន​ម៉ឺងម៉ាត់​ជាង​មុន ចំពោះការ​ឆ្លង​ដែន​ដោយខុសច្បាប់របស់​ពលករ​ខ្មែរ​តាមជួរជាយដែនខ្មែរ-ថៃ ។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!