ថ្ងៃ អាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍)ខេត្តកណ្តាល! ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម ការិយាល័យនិពន្ធ (តេឡេក្រាមលេខ 015293964/0975266779)
ខេត្តកំំពង់ស្ពឺ÷ ពេលកន្លងទៅថ្មីៗនេះមានបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការផ្សព្វផ្សាយពាក់ព័ន្ធនឹងមេឈ្មួញឈើឈ្មោះ លោក រឹម ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីភូមិរោងម៉ាស៊ីន និងភូមិរស្មីសាមគ្គី ឃុំតាសាល ស្រុកអារ៉ាល់ បន្តមកលក់នៅខេត្តកំពង់ស្ពឺឬតាមបណ្ដារាជធានីខេត្តមួយចំនួនទៀត យ៉ាងគគ្រឹកគគ្រេង ។
មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាន កម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ញញើតនឹងឥទ្ធិពលមេឈ្មួញឈើ ឈ្មោះលោក រឹម ហើយទុកឲ្យឈ្មួញម្នាក់នេះប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើតាមអំពើចិត្ត មិនហ៊ានប៉ះពាល់ មេឈ្មួញឈ្មោះ លោក រឹម នោះទេ ការផ្សព្វផ្សាយខាងលើនេះត្រូវបានស្ងប់ស្ងាត់ទៅវិញ។
តាមប្រភពមួយសូមលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ដោយ ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងមេឈ្មួញឈើឈ្មោះ លោក រឹម បានស្ងប់ស្ងាត់ទៅវិញនោះ ព្រោះមានប៉ូលីសសេដ្ឋកិច្ចម្នាក់ជាអ្នកដើរតួចេញមុខមកសម្របសម្រួល ទើបធ្វើឲ្យមេឈ្មួញម្នាក់នេះប្រព្រឹត្តបទល្មើសបានដោយរលូន។
ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា៖ មេឈ្មួញឈ្មោះ លោក រឹម ពេលកន្លងទៅថ្មីៗនេះបានប្រើប្រាស់រថយន្តសាំយ៉ុងចំនួន០២ គ្រឿងគឺពណ៌ ស មួយគ្រឿង ពណ៌សំបកឪឡឹកមួយគ្រឿង ដើម្បីបំភាន់ភ្នែកសមត្ថកិច្ចនិងមន្ត្រីជំនាញ ធ្វើសកម្មភាពលើកឈើចេញពីចំណុចភូមិរោងម៉ាស៊ីន និង ភូមិរស្មីសាមគ្គី ឃុំតាសាល ស្រុកឱរ៉ាល់ បន្តដឹកតាមបណ្ដោយផ្លូវជាតិលេខ៤៤ ឆ្ពោះមកលក់នៅខេត្តកំពង់ស្ពឺ ឬតាមបណ្ដារាជធានីខេត្តមួយចំនួនទៀត មើលតាមសភាពការណ៍ដែរអាចធ្វើទៅបាន។
ប្រភពបានបង្ហើបទៀតថា មេឈ្មួញចាស់វស្សាឈ្មោះ លោក រឹម ប្រហែលមានខ្នងបង្អែករឹងមាំនៅក្នុងខេត្តកំពង់ស្ពឺហើយមើលទៅ បានជាកន្លងមកហ៊ានឲ្យបក្សពួក កែនមនុស្សចូលទៅកាប់បំផ្លាញព្រៃឈើ យ៉ាងរង្គាល នៅក្ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កំពុងប្រឈម និងសេចក្តីវិនាស ចំណែកខ្លួនចាំប្រមូលទិញ រីឯសមត្ថកិច្ចពាក់ព័ន្ធ ធ្វើមិនដឹងមិនឮមិនអើពើនិងមិនហ៊ានទប់ស្កាត់ឬបង្ក្រាបអ្វីទាំងអស់។
មិនតែប៉ុណ្ណោះមេឈ្មួញឈើឈ្មោះ លោក រឹម មានរិទ្ធអំណាចក្នុងការដឹកជញ្ជូនបទចេញពីចំណុចខាងលើដោយមិនខ្លាចញញើតនិងច្បាប់ នឹងបានបោះពាក្យសំដីថាសមត្ថកិច្ចទាំងអស់និងអ្នកសារព័ត៌មានទាំងអស់សុទ្ធតែ ថោកទាប ឃើញ អារឹម លើកឈើហើយមិនហៅឱ្យគេចាប់អញ្ចឹងថោកទាបណាស់ (ពោល) គឺមេឈ្មួញឈ្មោះ លោក រឹម ពិតជាមានខ្នងបង្អែកនៅពីក្រោយរឹងមាំ បានជាលោកមិនខ្លាចញញើតច្បាប់ ហ៊ានបោះពាក្យសម្ដីបែបនេះថា៖(ថោកទៀបណាស់ពេលឃើញអារឹមកំពង់លើកឈើចឹង មិនហៅគេមកចាប់ ថោកទៀបណាស់ សមត្តកិច្ចទាំថអស់ អ្នកសារព័ត៌មានទាំងអស់ ពេលអារឹមកំពង់លើកឈើ មិនហៅគេមកចាប់ ថោកទៀបមែន)?។
ដូច្នេះសូម លោក សម សាមួន ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និង លោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នឹង ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នឹង នាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ទប់ស្កាត់ បង្ក្រាប បទល្មើសធនធានធម្មជាតិ មិនគូរបណ្តែតបណ្ដោយឲ្យឈ្មួញឈើ ល្បីល្បាញខាងកែនមនុស្សអត់ចូលទៅកាប់ព្រៃឈើ ឈ្មោះ លោក រឹម ដឹកជញ្ជួនឈើតាមរថយន្តទៅលក់ដោយសេរី គ្មានការអើពើឬទប់ស្កាត់ ពីកម្លាំងជំនាញពាក់ព័ន្ធនៅក្នុងខេត្តកំពង់ស្ពឺ ផងទាន.! បើពុំដូចនោះទេ ពិតណាស់ព្រៃឈើដែលនៅសេសសល់នាដំណាក់ចុងក្រោយ ក្នុងខេត្តកំពង់ស្ពឺនេះ នឹងត្រូវបានរលាយហិនហោចឆាប់ៗខាងនេះជាពុំខាន.៕