ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

តើ អង្គភាពសារពត៌មានRFI ខេមរភាសា មានចេតនាអ្វីអោយពិតប្រាកដ?​ ដែលធ្វើអោយមតិរបស់មហាជន ជាតិនិងអន្តរជាតិ ក្នុងប្រទេសនិងក្រៅប្រទេសមានការ យល់ច្រលំមកកាន់រាជរដ្ឋាភិបាល ក៏ដូចជាអជ្ញាធរជាខ្លាំងនិងធ្ងន់ធ្ងរបំផុត…!​

តើ អង្គភាពសារពត៌មានRFI ខេមរភាសា មានចេតនាអ្វីអោយពិតប្រាកដ?​ ដែលធ្វើអោយមតិរបស់មហាជន ជាតិនិងអន្តរជាតិ ក្នុងប្រទេសនិងក្រៅប្រទេសមានការ យល់ច្រលំមកកាន់រាជរដ្ឋាភិបាល ក៏ដូចជាអជ្ញាធរជាខ្លាំងនិងធ្ងន់ធ្ងរបំផុត…!​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃ ព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយលេខ០៩៧៥២៦៦៧៧៨
តេឡេក្រាម​០១៥២៩៣៩៦៤)សូមអរគុណ!​!​!​

ភ្នំពេញ៖យោងតាមការផ្សាយរបស់ អង្គភាពសារពត៌RFI ខេមរភាសា ក្រោមចំណងថា
(ពលរដ្ឋដែលទទួលទីតាំងថ្មី ជីវភាពគ្រួសារកាន់តែដុនដាប) ដោយមានការសំភាសន៍ពី លោកស្រី (ឃឿន រតនា )នោះគឺជារឿងមិនត្រឹមត្រូវ ខុសការពិត មិនបានស៊ើបអង្កត ស៊ីជំរៅ អ្វីសោះ។ ដែលធ្វើអោយមតិរបស់មហាជន ជាតិនិងអន្តរជាតិ ក្នុងប្រទេសនិងក្រៅប្រទេសមានការ យល់ច្រលំមកកាន់រាជរដ្ឋាភិបាល ក៏ដូចជាអជ្ញាធរជាខ្លាំងនិងធ្ងន់ធ្ងរបំផុត។

អង្គភាពសារពត៌មានRFI ខេមរភាសា ផ្សាយដោយ គ្មានវិជ្ជាជីវៈ ក្តោបព័ត៌មានមិនសព្វជ្រុងជ្រោយ ក្នុងការផ្សព្វផ្សាយព័ត៌មាន វាយប្រហារមកកាន់រាជរដ្ឋាភិបាល និងអជ្ញាធរនោះ?
ជាក់ស្តែងរឿងការពិតនោះ សុំអង្គភាពសារព័ត៌មានRFIខេមរភាសា អាចស្តាប់កិច្ចសំភាសន៍ រឿងរ៉ាវការពិត របស់លោកស្រី ឃឿនរតនា និងបងប្អូនប្រជាពលរដ្ឋ ដែលមករស់នៅទីតាំងខាងលើមានសភាពយ៉ាងណានិងសប្បាយចិត្តរបៀបណាពេលដែលមករស់នៅទីតាំងច្មីមេះ?​។

ដោយមើលឃើញថាការរស់នៅរបស់បងប្អូនចំនួន ១០៨ ខ្នងផ្ទះមិនរៀបរយនេះមានភាពមិនសមរម្យដូចខាងក្រោម៖
១.ភាពមិនរៀបរយតាមដងផ្លូវបង្កអោយមានអសន្តិសុខផ្នែកចរាចរសាធារណៈ
២.ការរស់នៅមិនមានអនាម័យទាល់តែសោះ
៣.ការទន្ទ្រានកាន់កាប់ដីបឹង(ដីសាធារណះរបស់រដ្ឋ)
៤.ការតាំងទីលំនៅមិនរៀបររយលើចិញ្ជើមផ្លូវសាធារណៈនេះមិនមានភាពស្របច្បាប់ក្នុងការផ្តល់ប័ណ្ណស្នាក់នៅរឺប័ណ្ណគ្រួសារនិងប័ណ្ណកម្មសិទ្ធិជូនបានឡើយ។

កត្តាខាងលើនេះហើយ បានសាលារាជធានីភ្នំពេញ ដោយគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលបានគិតគូរជូនពួកគាត់ដោយបានទិញដីមួយកន្លែងមិនឆ្ងាយពីទីនេះ ស្ថិតតាមផ្លូវ១៥១ នេះដដែលដោយផ្តល់ជាដីឡូតិ៍ ៤,៥ m x 18 m មានផ្លូវ ១០ m ,មានលូ ទឹក ភ្លើង និងផ្តល់កម្មសិទ្ធិស្របច្បាប់នឹងផ្តល់ថវិកាដើម្បីធ្វើជាដើមទុនរកទទួលទានតាមខ្នងផ្ទះធំឬតូច។

ដោយយល់ឃើញថា ការទន្ទានយកដីរបស់រដ្ឋមកកាន់កាប់ ហើយទាមទាហួសហេតុតាមការញុះញង់ពីបុគ្គលបក្សប្រឆាំងនិងអង្គការ និងសារព័ត៍មានខ្លះដែលមាននិន្នាការប្រឆាំង ដែលតែងតែឆ្លៀតឱកាសយកបងប្អូនធ្វើជាតួអង្គប្រឆាំង បង្ករចលាចលក្នុងសង្គមសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន សម្តេច បានយកសាច់ស្រស់ឈាមស្រស់ទៅប្តូរ យកសុខសន្តិភាពជូនប្រជាពលរដ្ឋ សង្គមជាតិនឹងមានការអភិវឌ្ឍន៍ មកដល់សព្វថ្ងៃនេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!