ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍)ខេត្តកណ្តាល! ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយលេខ០៩៧៥២៦៦៧៧៨
តេឡេក្រាម០១៥២៩៣៩៦៤)សូមអរគុណ!!!
ភ្នំពេញ៖តើស្ត្រីជើងខ្លាំង ប្រាក់ សុភា ជាបុគ្គលមានស្រុកកំណើតមកពីកន្លែងណា បានជាហ៊ានមកទិញ ដីខុសច្បាប់តាមចិញ្ចើមផ្លូវ១៥១ តំបន់បឹងតាមោក?ហើយតាំងខ្លួនឯងជាតំណាងប្រជាពលរដ្ឋ ដោយគ្មានស្នាមមេដៃទទួលស្គាល់ ពីបងប្អូនប្រជាពលរដ្ឋនិងអជ្ញាធរផងនោះ។
បើតាមការអះអាងរបស់ លោកស្រី ផន សុខខុម ដែលជាប្រធានសហគមន៍នៅតំបន់បឹងតាមោក ដែលបានទទួលការពេញចិត្តបោះឆ្នោតជូនពីសំណាក់បងប្អូនប្រជាពលរដ្ឋថែមទាំងមានការទទួលពីសាលារាជធានីភ្នំពេញ លោកស្រីក៏បានអះអាងថាបាន ស្គាល់ស្ត្រីជើងខ្លាំង ប្រាក់ សុភា នេះគឺគាត់បានមករស់នៅទីតាំងកន្លែងនេះ ប្រហែលជាឆ្នាំ២០១៦/២០១៧ គឺក្រោយពេលចេញអនុក្រិតរបស់រាជរដ្ឋាភិបាល ដោយបានទិញដីរបស់គេទាំងខុសច្បាប់រស់នៅតាមចិញ្ចើមផ្លូវ ដែលអជ្ញាបានហាមឃាត់ ដើម្បីពង្រីកផ្លូវ។
ក្រោយពីបានរស់នៅក្នុងតំបន់នោះ ស្ត្រីជើងខ្លាំងម្នាក់នេះ ក៏បានវាតទីយកដីសម្បត្តិសាធារណះធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងតែងតែបង្កភាពចលាចលញុះញុង បងប្អូនប្រជាពលរដ្ឋដល់អជ្ញាធរមានដូចជា៖
១:ធ្វើបាតុកម្មទាមទារបង្ខំអោយអជ្ញាធរធ្វើបណ្ណ័កម្មសិទ្ធប្រើប្រាស់ជូនពួកគាត់ ទាំងដឹងថា ដីទាំងអស់នោះបានកាត់ចូលអនុក្រឹតរបស់រាជរដ្ឋាភិបាលរួចទៅហើយ។
២:បរិហាកេរ្តិ៍អជ្ញាធរមូលដ្ឋានជាសារធារណៈ លើប្រពន្ធ័ផ្សព្វផ្សាយ សង្គមនានាដោយអោយ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅព័ត៌មានមិនពិត លើការសង់ផ្ទះរបស់លោក លី សម្បត្តិ ប៉ុន្តែតាមការពិតនោះលោក លី សម្បត្តិ បានលក់ដីទីតាំងខាងលើនោះតាំងពីឆ្នាំ២០១៨មកម្ល៉េះ ចំពោះការសាងសង់ សំណង់ថ្មីនេះ គឺជារបស់ ផល ផាន់រ៉ា ទេ។
៣:កែនបងប្អូនប្រជាពលរដ្ឋមករារាំង អជ្ញាធរដែលចុះរើសំណង់ខុសច្បាប់ ។ល។
តើរាជរដ្ឋាភិបាល សាលាក្រុងភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌព្រែកព្នៅ មានវិធានការយ៉ាងណាបន្តទៀតចំពោះស្ត្រីជើងខ្លាំងម្នាក់នេះ ក្នុងការរារាំងដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ។