ថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍)ខេត្តកណ្តាល! ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយលេខ០៩៧៥២៦៦៧៧៨
តេឡេក្រាម០១៥២៩៣៩៦៤)សូមអរគុណ!!!
នេះជាការលើកឡើងរបស់លោកស្រី ផន ស៊ុម ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី១៤ ខែសីហាឆ្នាំ២០២ នេះ នៅក្នុងលំនៅឋានក្នុងតំបន់សំណង់មិនរៀបរយ ផ្លូវ១៥១ (ផ្លូវភ្នំបាសិត) ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ លោកស្រី ទទួលស្គាល់ថា ការរស់នៅរបស់គាត់លើដីចំណីផ្លូវនេះ គឺមិនស្របច្បាប់ទេ និងជួបបញ្ហាជាច្រើន ដូចជា ខ្វះអនាម័យ ទឹកបឹងស្អុយ បរិស្ថានមិនស្អាត និងប្រឈមខ្លាំងគ្រោះថ្នាក់ចរាចរណ៍ ពិសេសកូនចៅតូចៗលេងលើចិញ្ចើមផ្លូវតែម្តង។
លោកស្រី និងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត រីករាយទទួលយកគោលនយោបាយដោះស្រាយរបស់សាលារាជធានីភ្នំពេញ ដែលបានផ្តល់ដី ០១ឡូតិ ទំហំ 4.5mx18m ផ្ទះ 01ខ្នង ថវិកាមួយចំនួនធំ ផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង) ជួយតភ្ជាប់បណ្តាញទឹកស្អាត-អគ្គិសនីឥតគិតថ្លៃ និងគ្រោងធ្វើផ្លូវបេតុង បំពាក់អំពូលសូឡាក្នុងពេលឆាប់ៗនេះ។ ទីតាំងដីឡូតិថ្មីនេះ នៅជិតទីតាំងចាស់ នៅលើផ្លូវតែមួយ គឺដូចជាការអភិវឌ្ឍនៅនឹងកន្លែងដែរ។
ជំនួសមុខប្រជាពលរដ្ឋផ្លូវ១៥១ សូមថ្លែងអំណរគុណឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលជួយឧបត្ថម្ភគាំទ្រដល់ពួកគាត់។
លោកស្រី សូមអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត សូមចូលរួមទទួលយកគោលនយោបាយដោះស្រាយដ៏ល្អនេះ ដើម្បីការរស់នៅមានភាពប្រសើរជាងបច្ចុប្បន្ននៅទីតាំងចាស់។