ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការផ្តល់សេវាសាធារណៈ លើការផ្សព្វផ្សាយពាណិជ្ជកម្មតាម អាហ្វីស ប៉ាណូ LED គ្រប់ប្រភេទ  ក្នុងភូមិសាស្ត្រខេត្តកណ្តាល

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការផ្តល់សេវាសាធារណៈ លើការផ្សព្វផ្សាយពាណិជ្ជកម្មតាម អាហ្វីស ប៉ាណូ LED គ្រប់ប្រភេទ  ក្នុងភូមិសាស្ត្រខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃអង្គារ​ទី១៥ ខែសីហា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយលេខ០៩៧៥២៦៦៧៧៨
តេឡេក្រាម​០១៥២៩៣៩៦៤)សូមអរគុណ!​!​!

ខេត្តកណ្ដាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល
បានជំរុញ និងណែនាំដល់ តំណាងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មតាម អាហ្វីស ប៉ាណូគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ត្រូវចូលរួមសហការជាមួយអាជ្ញាធរខេត្ត ពោលគឺម្ចាស់ក្រុមហ៊ុនទាំងអស់ត្រូវមកធ្វើច្បាប់អនុញ្ញាតពីអង្គភាពច្រកជើងចូលតែមួយរបស់ខេត្តកណ្ដាលឲ្យបានគ្រប់ៗគ្នាតាមការកំណត់។

ការជំរុញនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការផ្តល់សេវាសាធារណៈ លើការផ្សព្វផ្សាយពាណិជ្ជកម្មតាម អាហ្វីស ប៉ាណូ LED គ្រប់ប្រភេទ  ក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនផ្សព្វផ្សាយផ្ទាំងពាណិជ្ជកម្មនានាជាច្រើនរូប។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ករណីបើក្រុមហ៊ុនមិនបានមកធ្វើច្បាប់អនុញ្ញាត ឬច្បាប់ហួសសុពលភាព រដ្ឋបាលខេត្តនឹងអនុវត្តច្បាប់ ដោយក្រុមការងារចម្រុះរបស់ខេត្ត ធ្វើការចុះរុះរើ និងផាកពិន័យតាមច្បាប់កំណត់ ការធ្វើបែបនេះគឺដើម្បីពង្រឹកការច្បាប់ ធ្វើឱ្យមានតម្លាភាពរវាងក្រុមហ៊ុនដែលបានមកធ្វើច្បាប់ត្រឹមត្រូវ ។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានស្នើដល់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ត្រូវពង្រឹងលើគុណភាពផ្ទាំងផ្សព្វផ្សាយរបស់ខ្លួនធានាឱ្យមានភាពរឹងមាំតាមស្តង់ដារបច្ចេកទេស ត្រូវមានសោភ័ណភាព រូបភាព និងខ្លឹមសារត្រូវពិភាក្សាជាមួយមន្ទីរជំនាញមុននឹងធ្វើការសព្វផ្សាយជាសារធារណៈ ហើយរាល់ការផ្សព្វផ្សាយត្រូវបញ្ចូលខ្លឹមសារអប់រំនានាផងដែរសម្រាបមហាជនទូទៅ។

ឯកឧត្តម ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានបញ្ជាក់ដែរថា ដើម្បីពង្រឹងលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងអាហ្វី ប៉ាណូ LED គ្រប់ប្រភេទ និងពង្រឹងការប្រមូលចំណូលជូនរដ្ឋ ក្រុមការងារចម្រុះខេត្តនឹងធ្វើការចុះត្រួតពិនិត្យរាល់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនានាទូទាំងខេត្តកណ្ដាល។ ការចុះត្រួតពិនិត្យនេះគឺទី១ ពិនិត្យទៅលើច្បាប់អនុញ្ញាត្តិ ទី២ ពិនិត្យទៅលើគុណភាពសំណង់ និងទី៣ ត្រួតពិនិត្យទៅលើរូបភាព និងខ្លឹមសារ ដើម្បីធានាបាននូវសុខសុវត្ថិភាព សោភ័ណ្ឌភាព នៅតាមទីសារនារណៈ។

ជាមួយនេះដែរ ឯកឧត្តមក៏បានស្នើដល់ ក្រុមហ៊ុនដែលមិនទាន់មកបំពេញកាតព្វកិច្ចបង់សេវាជូនរដ្ឋ និងមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬច្បាប់ហួសសុពលភាព ត្រូវរួសរាន់មកបង់សេវា និងធ្វើច្បាប់អនុញ្ញាតឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកណ្ដាល ជៀសវាងមានការចុះរុះរើ និងផាកពិន័យពីក្រុមការងារចម្រុះរបស់ខេត្ត។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!