ភ្នំពេញ៖នាព្រឹកថ្ងៃសុក្រ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣
ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនិងមានកាចង្អុលបង្ហាញពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងនោះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើផ្ទះប្តូរមករស់នៅ ទីតាំងថ្មី ដែលជាគោលនយោបាយរាជរដ្ឋាភិបាលក៏ដូចជាសាលាក្រុងភ្នំពេញនិងសាលាខណ្ឌរៀបចំដូរជូនបងប្អូន។
នាឱកាសនោះដែរ លោក ធឹម សំអាន បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់រាជរដ្ឋាភិបាលនឹងសាលារាជធានីភ្នំពេញ ជូនដល់បងប្អូន រួមជាមួយអំណោយមាន៖
១.អង្ករ២៥គីឡូក្រាម
២.មី១កេសនឹងលុយចំនួន២០០០០រៀល។
លោក ធឹម សំអាន បន្តថា អំណោយនេះ ថ្វីត្បិតតិចតួចមែនតែអាចជួយសម្រួលដល់ជីវភាពរបស់បងប្អូនបានមួយរយះពេលផងដែរ។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ទាំងអស់នេះពេលមុនរស់នៅ លើទីតាំងដីចំណីផ្លូវ១៥១មាត់បឹងតាមោក។
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍)ខេត្តកណ្តាល! ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម០១៥២៩៣៩៦៤)សូមអរគុណ!!!