ភ្នំពេញថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣
អភិបាលរាជធានីភ្នំពេញ ថ្លែងថា មហាវិថីសំរោង នឹងប្រែមុខមាត់ថ្មី និងជាសរសៃឈាមដ៏សំខាន់ នៅភាគខាងជើង រាជធានីភ្នំពេញ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមបុរីភូមិសំរោង ដែលបានជួយ សម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋនៅភាគខាងជើងរាជធានីភ្នំពេញ ពិសេសសម្រួលចរាចរណ៍មួយផ្នែកធំ នៅតំបន់ស្ពានព្រែកព្នៅតែម្តង។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មហាវិថី សំរោង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលមានប្រវែងជាង៥គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ នាព្រឹកថ្ងៃទី២១ ខែសីហានេះ ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មហាវិថី សំរោង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលមានប្រវែងជាង៥គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ នាព្រឹកថ្ងៃទី២១ ខែសីហានេះ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា មហាវិថីនេះ មានប្រវែង៥,២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ មកកាន់ផ្លូវ ១៣០ ត្រង់ផ្លូវទំនប់កប់ស្រូវដែលជាផ្លូវក្រវាត់ក្រុងទី៣នឹងជួយសម្រួលដល់ការធ្វើដំណើរ សម្រាប់ប្រជាជន នៅតំបន់ព្រែកព្នៅទៅកាន់គ្រប់បណ្តាខេត្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ពិសេសភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ។
ឯកឧត្តម បានបន្តទៀតថា វិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការស្ថាបនាផ្លូវនេះឡើង ដើម្បីទុកឲ្យ បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់យូរអង្វែង ហើយផ្លូវនេះក៏ជាសរសៃឈាមដ៏សំខាន់ ដែលធ្វើឲ្យជីវភាព ប្រជាពលរដ្ឋនៅភាគខាងជើងរាជធានីភ្នំពេញមានភាពធូរធារ។
ឯកឧត្តមបន្តថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែន បាននាំឱ្យប្រទេសជាតិមានសន្តិភាព ពេញផ្ទៃប្រទេស ដែលបានធ្វើឱ្យ អ្នកវិនិយោគទុននិងប្រជាពលរដ្ឋមានភាពរីករាយនិងជឿទុកចិត្ត ។ នេះជាកិច្ចសហប្រតិបត្តិការមួយយ៉ាងល្អ រវាងវិស័យឯកជននិងរដ្ឋក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែរីកចម្រើនឡើង។
គួរបញ្ជាក់ថា មហាវិថីសំរោង បានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់ការដ្ឋាន កាលពីថ្ងៃទី១០ខែសីហា ឆ្នាំ២០២៣ ប្រវែងសរុប ៥២០០ម៉ែត្រ ទទឹងផ្លូវ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុងអារម៉េ ៣ស្រទាប់ កម្រាស់សរុប៨,២តឹក ដែលមាន គន្លងឡានម៉ូតូ ៩ម៉ែត្រ សួនកណ្ដាល ២ម៉ែត្រ ផ្លូវថ្មើរជើង ៥ម៉ែត្រ ។ ប្រព័ន្ឋលូ២ សម្រាប់រំដោះទឹកភ្លៀង និងទឹកកខ្វក់ ប្រវែង ២០៤១២ ម៉ែត្រ មុខកាត់លូរំដោះទឹកភ្លៀងទំហំ១ ម៉ែត្រ មុខកាត់លូ រំដោះទឹកកខ្វក់ទំហំ១ ម៉ែត្រ មានបង្គោលភ្លើងប្រភេទសូឡា អមជុំវិញផ្លូវ ចំនួន៣៧៧ដើម និងដាំដើមឈើសរុប អមសងខាងផ្លូវ និងនៅក្នុងសួនកណ្តាលផ្លូវ ចំនួន ១៣៦៤ដើម ៕
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍)ខេត្តកណ្តាល! ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម០១៥២៩៣៩៦៤)សូមអរគុណ!!!