កណ្តាល៖សូមជម្រាបដល់បងប្អូនតែងតែចូលចិត្តលេងល្បែងសុីសងមាន់ជល់តាមប្រពន្ធ័អនឡាញ អោយបានដឹងថានៅភូមិឃុំមួយចំនួនក្នុងស្រុកល្វាឯម ខេត្តកណ្តាល មានទីតាំងល្បែងសុីសងមាន់ជល់អនឡាញ ជាច្រើនកន្លែងដែលបងប្អូនអាជ្រើសរើសចូលលេងបានយ៉ាងសប្បាយ មានដូចជា៖
១.ភូមិព្រែកឈ្មោះ ឃុំព្រែករៃ ស្រុកល្វាឯម
២.ទីតាំងនៅក្នុងភូមិឃុំដដែល
៣.ភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម
៣.ភូមិតាជោ ឃុំសារិកាកែវស្រុកល្វាឯម
បងប្អូនដែលនិយមចូលចិត្តលេងល្បែងភ្នាល់ស៊ីសង ដែលជាល្បែរាជរដ្ឋាភិបាល បានហាមឃាត់ និងជាពិសេសផ្គើននូវអនុសាសន៍ របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីអំពីកាបិទចោលទាំងអស់ នៅបទល្មើសល្បែងស៊ីគ្រប់ប្រភេទទូទាំងផ្ទៃប្រទេស។
ឥលូវនេះទីតាំងរបស់យើងខ្ញុំបើកអោយចូលលេង
យ៉ាងសប្បាយធានាថាមិនប៉ះពាល់ដល់ដំណេករបស់អជ្ញាធរមូលដ្ឋាន និងបងៗសមត្ថកិច្ចឡើយ ។អាស្រយ័ហេតុនេះសុំបងប្អូនដែលនិយមលេងល្បែងស៊ីសងភ្នាល់ដាក់លុយ សុំអញ្ជើញចូលលេងអោយបានច្រើនកុះករ។
សុំបញ្ជាក់ ទីតាំងរបស់យើងខ្ញុំគ្មានអជ្ញាបណ្ណ័ទទួលស្គាល់ពីភាគីណាមួយទេ បើគ្មានលុយលេងទេ បងប្អូនអាចលក់របស់របរ ម៉ូតូ រថយន្ត ខ្សែកខ្សៃដៃ បញ្ជាំប្លង់ផ្ទះ ដីធ្លី ក៏បានដើម្បីអោយមានលុយ ចូលលេងកំសាន្តសប្បាយចិត្ត ទាំងអស់គ្នា។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
ថ្ងៃ អង្គារ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍)ខេត្តកណ្តាល! ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម០១៥២៩៣៩៦៤)សូមអរគុណ!!!