ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អាជ្ញាធរខេត្តកណ្ដាលជំរុញឱ្យអាជ្ញាធរស្រុកស្អាង និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត ស្វែងរកទីផ្សារបន្លែជូនបងប្អូនប្រជាកសិករ នៅក្នុងឃុំស្វាយប្រទាល និងចិញ្ចឹមមាន់នៅឃុំស្អាងភ្នំ។

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់អាជ្ញាធរស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្មខេត្តកណ្ដាល ត្រូវស្វែងរកទីផ្សារជូនបងប្អូនប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវចុះទៅបណ្ដុះបណ្ដាលដល់បងប្អូនប្រជាកសិករ នៅសហគមន៍ អំពីវិធីសាស្ត្របច្ចេកទេសក្នុងការដាំបន្លែ ការសម្លាប់សត្វល្អិតចង្រៃ និងការចិញ្ចឹមមាន់។

ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត ជំរុញបែបនេះក្នុងឱកាសដំណើរអញ្ជើញដឹកនាំប្រតិភូ ទស្សនកិច្ចសិក្សាស្វែងយល់ការដាំបន្លែ របស់សហគមន៍កសិកម្មស្វាយប្រទាល ក្នុងក្ដីសង្ឃឹម នៅឃុំស្វាយប្រទាល និងបណ្ដុះអាជីវកម្មចិញ្ចឹមមាន់ នៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត បន្តថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ អាជ្ញាធរស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការ រៀបចំផែនការក្នុងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ ស្វែងរកធាតុចូលរួមមានគ្រាប់ពូជ  ថ្នាំសំលាប់សត្វល្អិត និងឧបករណ៍ផ្សេងៗ ជាងនេះទៅទៀតត្រូវសម្របសម្រួលស្វែងរកទីផ្សារជូនបងប្អូនប្រជាកសិករនៅក្នុងសហគមន៍ ដោយធ្វើការគៀងគរកក្រុមហ៊ុននានា ដើម្បីទិញនូវកសិផលរបស់បងប្អូនប្រជាកសិករផលិតបាននៅក្នុងសហគមន៍។

លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មខេត្តកណ្ដាល បានឱ្យដឹងថា និងទូទាំងស្រុកស្អាងមាន ផ្ទៃដីដាំបន្លែចំនួន៨១៦៩ហិតា មានសហគមន៍ចំនួន ១២សហគមន៍ ដែលក្នុងមួយថ្ងៃស្រុកស្អាងអាចផលិតបន្លែជាមធ្យមបានចំនួន ១១៥តោន។ ក្នុងនោះដែរ និងបណ្ដុំអាជីវកម្មមាន់ស្អាងភ្នំ អាចផលិតមាន់សាច់ក្នុងមួយខែជាមធ្យមបានចំនួន១៩៥០ គីឡូក្រាម សម្រាប់កូនមាន់ក្នុងមួយខែអាចភ្ញាស់បានបានចំនួន១៥០០កូន ហើយកូនមាន់ដែលទើបនឹងញាស់រួចអាចលក់ចេញបានក្នុងមួយកូន ៣៥០០៛ ហើយកូនមាន់ដែលមានអាយុចាប់ពី ២១ ថ្ងៃឡើងទៅអាចលក់ចេញបានតម្លៃចាប់ពី ៥០០០៛ទៅ៥៥០០៛រៀលក្នុងមួយក្បាល។

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!