ខេត្តកណ្តាល៖នៅរសៀលថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលគ្រប់ស្រុក/ក្រុង ចូលរួមគោរពវិញ្ញាក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សួន គឹមលី ត្រូវជាមាតាក្មេក លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០:៣៥នាទីព្រឹក ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ។
នៅក្នុងពេលវេលាដ៏សែនក្រៀមក្រំរំជួលចិត្តនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោក-លោកស្រីស្នងការរង និងមន្ត្រីក្រោមឱវាទទាំងអស់ សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សួន គឹមលី សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
(បណ្ដាញសង្គមផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល)
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍)ខេត្តកណ្តាល! ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម០១៥២៩៣៩៦៤)សូមអរគុណ!!!