កំពង់ធំ៖ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា៖អាវុធហត្ថចាប់រថយន្តដឹកអានុផលព្រៃឈើមួយគ្រឿង ពាក់ស្លាកលេខ(ភ្នំពេញ 3B.2569)កាលពីថ្ងៃទី៤ខែកក្កដា ២០២៣ ប្រគល់អោយផ្នែករដ្ឋបាលព្រៃឈើស្ទោង ស្រាប់តែនៅថ្ងៃទី២៩សីហា២០២៣ គេឃើញរថយន្ត ពាក់ស្លាកលេខខាងលើ ដំណើរកាដឹកអនុផលព្រៃឈើវិញយ៉ាងរលូន។
ពលរដ្ឋលើកឡើងថា តើមូលហេតុដែរបានជាបង្ក្រាប់បានហើយ បែជាដោះលែងអោយក្រុមឈ្មួញយកទៅបំផ្លិចបំផ្លាញព្រៃឈើបន្តទៀត ឬមួយម្ចាស់រថយន្តខាងលើនោះមានខ្នងបង្អែកធំជាងតួនាទីនឹងភារកិច្ចរបស់ខ្លួន?។
ទោបីយ៉ាងណាក្តីបងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់ធម្មជាតិព្រៃឈើ បានស្នើសុំទៅដល់មន្ត្រីពាក់ពន្ធ័ទាំងអស់ក្នុងខេត្តកំពង់ធំ មេត្តាមានវិធានការទុបស្កាត់រាល់បទល្មើសព្រៃឈើគ្រប់សម្មភាពផង ជាងនេះទៅទៀតបងប្អូនគោរពស្នើសុំដល់ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជួយចាត់កម្លាំងជម្នាញចុះពិនិត្យស្រាវជ្រាវ ករណីខាងលើនឹងបទល្មើព្រៃឈើតាមរូបភាពគ្រប់បែបយ៉ាងផងទាន បើមិនដូចនេះទេព្រៃឈើនឹងត្រូវរលាយ ដោយស្នាដៃក្រុមឈ្មួញទាំងនោះមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងសាមីខ្លួនរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ
ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍)ខេត្តកណ្តាល! ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម០១៥២៩៣៩៦៤)សូមអរគុណ!!!