ខេត្តរតនគិរី៖ ប្រជាពលរដ្ឋបានឱ្យដឹងថា មានប៉ុស្តិ៍ចំនួន ២ ដែលបណ្តោយឱ្យនាំឈើចេញដោយរលូនគឺ
ទី 1 ប៉ុស្តិ៍ភ្នំក្រហម គ្រប់គ្រងដោយលោកដា ជាមេប៉ុស្តិ៍
ទី 2 ប៉ុស្តិ៍ភូមិឡុំ គ្រប់គ្រងដោយលោកង៉ែត បញ្ញា មេប៉ុស្តិ៍។បើទោះជាមានការទប់ស្កាត់ពីរាជរដ្ឋាភិបាលយ៉ាងម៉ឺងម៉ាត់យ៉ាងណាក៍ដោយ បទល្មើសព្រៃឈើនៅតែបង្ហូចេញទៅលក់នៅវៀតណាម តាមច្រករបៀងប៉ុស្តិ៍នគរបាលការពារព្រំដែនដែនគោក,ប៉ុស្តិ៍ឡុំ នឹងប៉ុស្តិ៍ភ្នំក្រហម បានយ៉ាងអណាធិបតេយ្យបំផុតទាំងយប់ទាំងថ្ងៃ។
លោក ង៉ែត បញ្ញា មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកឡុំ បន្ទាប់ពីមានការដឹកជញ្ជូនឈើឆ្លងដែនចូលទៅទឹកដីវៀតណាមយ៉ាងគគ្រឹក គគ្រេងនោះ អ្នកសារព័ត៌មានយើងបានព្យាយាមធ្វើការទំនាក់ទំនងតាមទូរស័ព្ទ ដើម្បីរាយការណ៍ជូនលោកពីបទល្មើសព្រៃឈើទាំងនេះ តែមិនអាចធ្វើការទំនាក់ទំនងលោកបានទេ ព្រោះប្រព័ន្ទទូរស័ព្ទរបស់លោកត្រូវបានបិទ។
អ្នកភូមិបានឱ្យដឹងថា លោក ង៉ែត បញ្ញា មេប៉ុស្តិ៍ឡុំក្រោយពីដឹងថាលោកត្រូវបានគេផ្ទេភារកិច្ច គឺបានប្តូរលោកចេញពីមេប៉ុស្តិ៍ការពារព្រំដែនគោកប៉ុស្តិ៍ឡុំ ថ្មីៗនេះលោក ង៉ែត បញ្ញា ហាក់ដូចជាបង្កើនសកម្មភាពបទល្មើសព្រៃឈើឆ្លងដែនទៅលក់នៅទឹកដីប្រទេសវៀតណាម យ៉ាងក្តៅគគុក នៅអំឡុងខែសីហានេះ ដោយឡែក លោកដា មេប៉ុស្តិ៍ភ្នំក្រហមមិនត្រូវផ្លាស់ប្ដូរចេញនោះទេ ព្រោះមិនទាន់អស់បុណ្យ។
ជាក់ស្តែង នៅថ្ងៃទី២៨ និង ២៩ ខែសីហា ឆ្នាំ២០២៣នេះ ត្រូវគេឃើញបទល្មើស ព្រៃឈើដឹកតាមម៉ូតូកែឆ្នៃ ទាំងយប់ ទាំងថ្ងៃចេញពីព្រៃសហគមន៍ ដរតូច សហគមន៍ភូមិគង និងព្រៃការពារដោយមន្ត្រីបរិស្ថានចំណុចភូមិសម និងភូមិតេនក្នុងស្រុកអូរយ៉ាវខេត្តរតនគិរីនេះផងដែរ។
ចំណែលោក សុខ មីន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ លោកបានប្រាប់អង្គភាពយើង តាមរយះ Telegram ថា(លោកកំពុងមានភារកិច្ចផ្ទាល់ខ្លួននៅឯងភ្នំពេញ លោកបានបន្តថា ពួកមន្ត្រីខិលខូចទាំងនេះ ពួកគេមិនដែលចេះជួយទប់ស្កាត់រាល់បទល្មើស ព្រៃឈើឆ្លងដែនទាំងនេះទេ មានតែជួយសម្រប់សម្រួលឱ្យប្រព្រឹតបទល្មើសព្រៃឈើ និងបំផ្លិចបំផ្លាញសម្បត្តិជាតិតែប៉ុណ្ណោះ)។
យ៉ាងណាក៍ដោយ ឯកឧត្តម ថាវ យ៉េន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមានវត្ថុតាងពាក់ព័ន្ធបទល្មើសព្រៃឈើទាំងនេះ លោកមិនបង្អង់យូ លោកបានបញ្ជារលោក ឃី សុខា កម្លាំងអាវុធហត្ថខេត្ត ធ្វើការសហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចុះទៅត្រួតពិនិត្យនិងធ្វើកាទប់ស្កាត់បទល្មើសព្រៃឈើឆ្លងដែនតាមច្រករបៀងប៉ុស្តិ៍ឡុំនេះភ្លាមៗតែម្តង។
លត្ថផលឃើញថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្ត ចាប់បានចំនួនប៣ម៉ូតូនឹងឈើស្រឡៅ១៨ កង់ក្នុងមួយកង់ប្រវែង២ម៉ែត្រប្រគល់ជូនមន្ត្រីឧទ្យានុរក្សអង្គភាពមន្ត្រីបរិស្ថានខេត្ត រីឯម៉ូតូដឹងឈើជាច្រើនទៀតចាប់មិនបាន ប្រហែលដឹងខ្លួនជាមុន ទើបផ្អាកសម្មភាព បានជាចាប់បានតែ៣ម៉ូតូ៕(អត្ថបទនឹងរូបភាព ដោយ មុី ឌីន)
អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
ថ្ងៃសុក្រ១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍)ខេត្តកណ្តាល! ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម០១៥២៩៣៩៦៤)សូមអរគុណ!!!