ខេត្តរតនគិរី៖កាលពីថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៣ មានព័ត៌មានបែកធ្លាយចេញពីសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី មកថា៖លោក ទុនពៅ
ដែលជាចៅសង្កាត់កាចាញ បានដាក់ផែនការ និងបញ្ជាឲ្យក្រុមប្រឹក្សាសង្កាត់ រួមទាំងមេភូមិអនុភូមិផងនោះ ឱ្យដើរប្តូរ និង ដាក់ស្លាកលេខផ្ទះ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ ហើយតម្រូវឱ្យយកលុយពីប្រជាពលរដ្ឋក្នុងមួយខ្នងផ្ទះចំនួន 5000 រៀល
ប៉ុន្តែ ដល់ពេលក្រុមការងាររបស់លោកចុះទៅដាក់ជាក់ស្ដែង ដល់ខ្នងផ្ទះ របស់បងប្អូនប្រជាពលរដ្ឋ បែរជាទារលុយ ចំនួន10000រៀលក្នុងមួយខ្នងផ្ទះទៅវិញ
ករណីទាំងអស់នេះធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនខកចិត្ត និង មិនសប្បាយចិត្តចំពោះ ទង្វើរបស់លោកចៅសង្កាត់កាចាញ។
លោកស្រី កន ស្រីទូចរស់នៅភូមិ ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បានប្រាប់មកដល់ក្រុមអ្នកសារព័ត៌មានយើងកាលពីថ្ងៃទី០១ ខែកញ្ញាឆ្នាំ ២០២៣ ថា ខ្ញុំមិនសប្បាយចិត្តនោះទេ នៅសុខៗ ស្រាប់តែមានក្រុមការងារមួយក្រុមរបស់លោកចៅសង្កាត់ កាចាញ យកស្លាកលេខផ្ទះថ្មីមកប្ដូរស្លាកលេខចាស់ចេញ ដោយមិនបានសុំការអនុញ្ញាត ឬផ្ដល់ព័ត៌មានឲ្យនាងខ្ញុំបានដឹងជាមុន រួចក៍ទារលុយពីនាងខ្ញុំចំនួន១០០០០៛(មួយមុឺនរៀល)ថែមទៀត នៅពេលដែលនាងខ្ញុំកំពុងតែមានការខ្វះខាតខាងជីវភាពយ៉ាងធ្ងន់ធ្ងរផងនោះ ទោះបីជានាងខ្ញុំបានប្រាប់ទៅពួកគាត់ថា ផ្ទះមួយនេះនាងខ្ញុំជួលគេស្នាក់នៅទេ ប៉ុន្តែពួកគាត់នៅតែជំរិញទារលុយពីនាងខ្ញុំឲ្យទាល់តែបាន ទើបពួកគាត់ព្រមត្រឡប់ចេញទៅវិញ ។
លោកស្រីបានបញ្ជាក់បន្ថែមទៀតថា: ទង្វើទាំងអស់នេះនាងខ្ញុំជាប្រជាពលរដ្ឋដែលល្ងង់ខ្លៅសុំសួរទៅថ្នាក់ដឹកនាំថា :
តើនេះជាច្បាប់ ឬមួយក៏ជាទម្លាប់?..
បើមានច្បាប់កំណត់ឲ្យដើរដាក់ហើយទារលុយនោះ
តើច្បាប់មួយនោះស្ថិតនៅក្នុងមាត្រាប៉ុន្មាន?… ឬ ក៍អនុក្រឹត្យលេខប៉ុន្មាន?…
ឬ ក៏មានសេចក្តីណែនាំពីក្រសួងមហាផ្ទៃលេខប៉ុន្មានដែរ?(ទាំងនេះជាសំដីរបស់ លោកស្រី កន ស្រីទូច)។
ដោយឡែកលោកទុនពៅចៅសង្កាត់កាចាញ បានប្រាប់មកដល់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី ០២ ខែកញ្ញាឆ្នាំ២០២៣ តាមទូរសព្ទថា លោកពិតជាបានឲ្យក្រុមការងាររបស់លោកយកលុយពិតប្រាកដមែន ប៉ុន្តែឲ្យយកតែ៥០០០ ៛(ប្រាំពាន់រៀល)ប៉ុណ្ណោះ
រឿងយកលុយ ១០០០០៛ (មួយមុឺនរៀល)នោះលោកមិនបានដឹងនោះទេ។
ទោះជាយ៉ាងណា អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចនឹងអាជ្ញាធរ ពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌។
ថ្ងៃសៅរ៍ ២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍)ខេត្តកណ្តាល! ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម០១៥២៩៣៩៦៤)សូមអរគុណ!!!