ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ការស៊ីណូ…គ្មានអាជ្ញាប័ណ្ណ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រែង…

ការស៊ីណូ…គ្មានអាជ្ញាប័ណ្ណ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រែង…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្តាល​៖ថ្ងៃពុធ ៦រោច​ ខែស្រាពណ៍​ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា​ ឆ្នាំ២០២៣

តើមានអ្វីនៅពីក្រោយវាំងនងដ៏អស្ចារ្យនេះទៅ បានជាកាស៊ីណូ ដែលគេដឹងថាអាជ្ញាប័ណ្ណកាស៊ីណូ គឺហួសសពុលភាពតាំងពីឆ្នាំ២០២១ គិតមកដល់ពេលនេះ គឺមានរយៈពេល២ឆ្នាំទៅហើយ ដែលការស៊ីណូនេះ នៅតែបន្ដបើកឱ្យមានការភ្នាល់ល្បែងគ្រប់ប្រភេទបានយ៉ាងរលូន។

ប្រភពច្បាស់ការណ៍បានឱ្យដឹងថា ការស៊ីណូនេះ មុនឆ្នាំ២០២១ ជារបស់ថៅកែ ជាជនជាតិចិន និងក្រោយឆ្នាំ២០២១គឺឈប់បន្ដសពុលភាពអាជ្ញាប័ណ្ណ និងបានត្រឡប់ទៅប្រទេសចិនវិញបាត់ស្រមោល។
ចំឡែកណាស់កាស៊ីណូ យីហោ «កាឡាក់ស៊ីជ្រៃធំ» ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្ដកណ្ដាល នៅតែមានដំណើរការរហូតដល់សព្វថ្ងៃ។ បើចាប់តាំងពីថៅកែ ជាជនជាតិចិននោះ បានបោះបង់កាស៊ីណូខាងលើនេះចោល គេសង្កេតឃើញ គឺមានបុរសជនជាតិខ្មែរម្នាក់ ឈ្មោះ ងួន សុវណ្ណ ជាអ្នកបន្ដកាន់កាប់ និងបើកដៃឱ្យជនជាតិខ្មែរ ចូលទៅលេងល្បែងយ៉ាងគគ្រឹកគគ្រឹង ទៅវិញ។

មានន័យថាទីតាំងកាស៊ីណូខាងនេះ គឺកំពុងតែប្រព្រឹត្ដិខុសច្បាប់ ប្រើប្រាស់អាជ្ញាប័ណ្ណហួសសពុលភាព និងគេចវេសពីការបង់ពន្ធជូនរដ្ឋជាង២ឆ្នាំមកហើយ។
មានអ្វីនៅពីខាងក្រោយរឿងនេះ បានជាឈ្មោះ ងួន សុវណ្ណ ហ៊ានបន្ដបើឱ្យមានការភ្នាល់លុយធំៗដូច្នេះ។ ប្រភាពពីខាងក្នុងកាស៊ីណូបានឱ្យដឹងថា ក្នុង១ថ្ងៃៗ គឺមានការលេងភ្នាល់រាប់សិបម៉ឺនដុល្លារឯនោះ ដែលការលេងភ្នាល់នេះ មានដូចជា ល្បែងជល់មាន់(លុយធំៗណាស់) ល្បែងបៀរ ល្បែងអាប៉ោង និងតុល្បែងជាច្រើនទៀត។

ប្រភពលាក់ការណ៍មួយបង្ហើបប្រាប់ថា កាស៊ីណូនេះ ហ៊ានបន្ដបើកដំណើរការដោយខុសច្បាប់បែបនេះ គឺមានមន្ដ្រីការពារព្រំដែនម្នាក់ មានភាគហ៊ុន ឬ ភាគលាភ ក្នុងកាស៊ីណូនោះ នឹងបន្ដប្រាប់ឱ្យដឹងទៀតថា ហើយក៍អ្នកធំគ្រាក់ៗនៅពីក្រោយខ្នងផងដែរ តើអ្នកធំនោះជាអ្នកណាទៅ?
ការបើកដៃ និងបណ្ដែតបណ្ដោយឱ្យ ប្រជាជនខ្មែរចូលលេងល្បែងក្នុងទីតាំងកាស៊ីណូខាងលើនេះ គឺធ្វើឱ្យប្រជាពរដ្ឋដែលរស់នៅក្នុងភូមិជ្រៃធំ ពិតជាមានការបារម្ភយ៉ាងពន់ពេក អំពីសុវត្ថិភាពរបស់ពួកគាត់ ដោយលើកឡើងថា សព្វថ្ងៃប្រជាពលរដ្ឋតែងតែបាត់របស់របរ និងមានការភ័យខ្លាច ចំពោះអំពើលួច ឆក់ ប្លន់ ក្នុងតំបន់ដែលគាត់រស់នៅ និងអាចធ្វើឱ្យបាត់បង់នូវសុវត្ថិភាពសម្រាប់ពួកគាត់។
បើនិយាយអំពីច្បាប់បានអនុម័តស្ដីពី ភូមិឃុំមានសុវត្ថិភាព គឺគ្មានល្បែងស៊ីសង អំពើហឹង្សា ការជួញដូរគ្រឿនញៀន និងអំពើឆក់ ប្លន់។

ពលរដ្ឋម្នាក់បានលើកឡើងដូច្នេះថា បើមានល្បែងស៊ីសងហើយ គឺគេចមិនផុតនោះទេ រឿងលួច ឆក់ ប្លន់ និងអំពើហឹង្សា។
ជាការសំណូមពររបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំពៅពូន សូមស្នើសុំឱ្យលោក ស សុខា ដែលជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទើបនឹងចូលកាន់ដំណែងថ្មីៗ មេត្ដាចុះពិនិត្យ និងប្រើកន្ដាប់ដៃដែក បង្កា្របឱ្យខានតែបាន នូវល្បែងស៊ីសង គ្រប់ប្រភេទ ក្នុងភូមិឃុំខាងលើ និងនៅតាមតំបន់ផ្សេងៗទៀតផងទាន ដើម្បីផ្ដល់នូវសេចក្ដីសុខសាន្ដជូនប្រជាពលរដ្ឋ ដូចដែលលោកធ្លាប់បាននិយាយស្ទើគ្រប់វេទិកានោះ និងសូមឱ្យលោកកុំជឿលើការរាយការណ៍ពីសំណាក់មន្ដ្រីថ្នាក់ក្រោមមួយចំនួនដែលចេះតែអែបអប និងប្រព្រឹត្ដិតែរឿងដែលធ្វើឱ្យពលរដ្ឋមិនពេញចិត្ដ។

ប្រជាពលរដ្ឋ ពិតជាមានក្ដីសង្ឃឹម និងជឿជាក់យ៉ាងម៉ុតមាំលើ មន្ដ្រីអាជ្ញាធរថ្នាក់ខេត្ដ ព្រមទាំងឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថាអាចនឹងមានការទប់ស្កាត់ និងចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីភូមិឃុំមានសុវត្ថិភាព។

អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌ ។​ ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម​០១៥២៩៣៩៦៤)សូមអរគុណ!​!​!

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!