តាកែវ៖ ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ សមាគមន៍យុវជនខ្មែរមហានគរខេត្តតាកែវ ក្រោមការផ្ដួចផ្តើមដោយលោកប្រធាន សមាគមន៍ ម៉ៅ ស៊ីថា និងលោកប្រធាន ហេង សំណាង ប្រធានបណ្ដុំអង្គការសង្គមស៊ីវិល ជាអធិបតីភាពរួមនិងសមាជិសមាជិកាទាំងអស់ បានបន្តសកម្មភាពសង្គម មនុស្សធម៌ចែករំលែកក្ដីស្រឡាញ់ និង ស្នាមញញឹម ជូនដល់ប្រជាពលរដ្ឋចំនួន ៥០គ្រួសារមកពី២៥ភូមិ ក្នងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីជាការជួយសម្រួលដល់បងប្អូនគ្រួសារខ្វះខាត បន្ធូរបន្ថយបានមួយរយៈ ។
នាឱកាសនោះផងដែរ លោក ហេង សំណាង និង ម៉ៅ ស៉ីថា ក៏បានមានប្រសាសន៍ ជាកម្លាំងចិត្ត លើកទឹកចិត្តទៅគ្រួសារទាំងអស់ សូមបន្តខិតខំប្រឹងប្រែង ប្រកបកិច្ចការងារណាដែលសុចរិត ហើយជាពិសេសបន្ថែមទៀតនោះ ត្រូវជម្រុញទៅដល់កូនចៅ របស់បងប្អូនទាំងអស់គ្នា ធ្វើយ៉ាងឲ្យពួកគេបានទៅ សិក្សារៀនសូត្រ មានចំណេះដឹងខ្ពង់ខ្ពស់គ្រប់ៗគ្នា ។
លោកបញ្ជាក់បន្ថែមថា អំណោយចែកជូនបងប្អូនថ្ងៃនេះ វាគ្រាន់តែជាការបន្ធូរបន្ថយការលំបាក បានតែមួយរយៈពេលតែប៉ុណ្ណោះ តែប្រើសិនបើកូនចៅរបស់បងប្អូនបានសិក្សារៀនសូត្រ បានខ្ពង់ខ្ពស់វិញនោះ ហើយមានការងារធ្វើល្អៗ នោះបងប្អូននិងលែងមានការលំបាកតទៅទៀតហើយ។ដោយសារប្រទេសជាតិរបស់យើង មានសុខសន្តិភាព មាន ការអភិវឌ្ឍន៍រីកចម្រើន និងកាន់តែពិសេសថែមទៀតនោះ គឺកម្ពុជាយើង មានថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយគតិបណ្ឌិត គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។ ដូច្នេះហើយកម្ពុជាយើងនូវតែមានត្រូវការ អ្នកដែលមានសមត្ថភាពនិងមាន ចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីចូលរួមកាសាងសង្គមជាតិ ក៏ដូចជាចូលរួមកែប្រែជីវភាពគ្រួសារអោយមានការរីកចម្រើន ជាការឆ្លើយតបនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលថ្មីផងដែរ ៕