ថ្ងៃសៅរ៍២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣
អគារ រាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញ បើកវគ្គបណ្តុះបណ្តាល ស្តីពី«ជំនាញគ្រប់គ្រង និងភាពជាអ្នកដឹងនាំអង្គភាពសារព័ត៌មាន» នៅអគារ រាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោក លោកស្រី ចាងហ្វាងសារព័ត៌មាន អ្នកសារព័ត៌មាននឹងសក្ខាកាម សរុបជាង៣០០នាក់។
ក្នុងឱកាសនេះដែរ លោកបណ្ឌិត ហោ គន្ធា ប្រធាន សមាគម អភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា បានឡើងអានរបាយការណ៍ ជូនឯកឧត្ដម ផុស សុវណ្ណ នូវការងាររបស់សមាគម ដែលបានធ្វើកន្លងមក ។
បន្ទាប់ពីលោកបណ្ឌិត ប្រធានសមាគម អានរបាយការណ៍ចប់ ឯកឧត្ដម ផុស សុវណ្ណ លោកមានចំណាប់អារម្ភ និងសំណេះសំណាល ជាមួយសក្ខាកាម ព្រមទាំងផ្តែផ្តាំដល់អ្នកសារព័ត៌មាន ត្រូវផ្កាន់ឱ្យជាប់ នៅក្រមសីសធម៌នឹង វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍)ខេត្តកណ្តាល! ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម០១៥២៩៣៩៦៤)សូមអរគុណ!!!