ខេត្តរតគីរី៖ប្រជាពលរដ្ឋម្ចាស់ប្រទេស កំពុងបើកភ្នែកមើលភ្លៀកៗ អន្តោ ប្រវេសន៍ជនជាតិវៀតណាម ដែលមកស្នាក់នៅស្រុកខ្មែរ អ្នកខ្លះកាន់ឯកសារក្នុងនាមជាអ្នកទេសចរ មកបំផុសបំផុល គៀងគរ ប្រជាពលរដ្ឋ នៅតាមបណ្ដាស្រុកមួយចំនួន ឲ្យចូលព្រៃ ដើម្បីរុករក ធនធានធម្មជាតិ យកមកលក់ឱ្យក្រុមរបស់ខ្លួន ក្នុងនោះរួមមានដូចជា: រុក្ខជាតិមើមត្នោតទោលព្រៃ . ផ្សិតលីងជឺឬស្សី . យិនស៊ិនព្រៃ . ដើមស្លឹកត្រចៀកក្រាញ់ព្រៃ . សត្វកំភេនព្រៃ ។ល។
ហើយជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងតែធ្វើសកម្មភាពដូចភ្លៀងរលឹមជារៀងរាល់យប់ថ្ងៃនោះនោះគេស្គាល់ឈ្មោះ ១.ឈ្មោះ អា វុឹង ២.ឈ្មោះ អា ជុក ៣.ឈ្មោះ ស្រី ចាង .៤ឈ្មោះ ស្រី ង៉ុក .៥ឈ្មោះយាយ ក….តាមប្រភពព័ត៌មានជាក់លាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា: ជនអន្តោ ប្រវេសន៍វៀតណាមទាំង 5 អ្នកនេះ បាននឹងកំពុងទិញទឹកចិត្តរបស់មន្ត្រី មួយចំនួនដែលមានតួនាទីបង្ក្រាប មិនតែប៉ុណ្ណោះ សព្វថ្ងៃមានមន្ត្រីខ្លះ បានចេញមុខធានារាត់ការ ផ្នែកផ្លូវច្បាប់ កាងឲ្យជនអន្តោប្រវេសន៍វៀតណាមទាំងនោះទៀតផង។
បច្ចុប្បន្ននេះ ក្រោយពីក្រុមពួកគេបានដាក់ពង្រាយ បណ្ដាញដៃជើង ដែលជាជនជាតិវៀតណាមដូចគ្នា
ពេលគេប្រមូលទិញបានហើយ
ពួកគេ បានយកមកសំងួតនៅរោងសិប្បកម្ម ឡ របស់គេ រួចបន្តដឹកចេញទៅកាន់ប្រទេសវៀតណាមយ៉ាងរលូន ក្នុងមួយសប្តាហ៍ ៗ
រាប់តោនឯណោះ……
បើនិយាយពីប្រជាពលរដ្ឋ ខ្មែរ យើងនៅក្នុងខេត្តរតនគិរី ដែលធ្លាប់រកសុីទទួលទានលើមុខរបរទាំងអស់នេះ ពួកគាត់បានត្អូញ ត្អែថា: ភាពធូ រលុងរបស់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ដែលបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាម មកធ្វើជាឈ្មួញកណ្ដាលចូល មកវាយលុកប្រមូលទិញ ហើយដឹកយកទៅលក់ខ្លួនឯង នៅប្រទេសរបស់ខ្លួន ដោយដណ្ដើរមុខរបរ ខ្មែរយើង គប្បីសមត្ថកិច្ចអង្គភាពមន្ទីរ ជំនាញ ពាក់ព័ន្ធ មានការត្រួតពិនិត្យលើផ្លូវច្បាប់ ស្ដីពី:ច្បាប់ការងារឲ្យបានល្អិតល្អន់នេះផង ជាពិសេសសំណូមពរទៅ ឯកឧត្តម ញ៉ែម
សំអឿន អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី គប្បីឯកឧត្តមសិក្សាផ្នែកផ្លូវច្បាប់លើ ករណីជនអន្តោ ប្រវេសន៍វៀតណាមចូលមកធ្វើទេសចរណ៍ តែបែរជាចូលមកធ្វើ ព្យុះធ្វើភ្លៀងដណ្ដើម ការងារ និង មុខរបរ អាជីវកម្ម របស់អាជីវករ ម្ចាស់ប្រទេសទាំងអស់នេះផង ។
ចំណែកបញ្ហាជនអន្តោបប្រវេសន៍វៀតណាមដែលបានមកដាក់ពង្រាយបណ្ដាញ ដៃជើងរបស់ពួកគេ ឲ្យចុះទៅតាមមូលដ្ឋានប្រមូលទិញរុក្ខជាតិ និងសត្វកម្រខាងលើ រួចបន្តដឹកចេញទៅលក់នៅប្រទេសវៀតណាម នោះ អ្នកយកព័ត៌មានយើង ពុំទាន់ដឹងដែរឬទេថា: រុក្ខជាតិនិងសត្វកម្រទាំងអស់នេះ
ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ត្រូវហាមឃាត់ ឬមួយយ៉ាងណានោះទេ….?។(អ្នកយកព័ត៌មានខេត្តរតនគីរី)
អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌ តែប៉ុណ្ណោះ!។
ថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍)ភូមិរាំងដេកឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាល! ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម០១៥២៩៣៩៦៤)សូមអរគុណ!!!