ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត ភត្រា រដ្ឋមន្ត្រីក្រសួងពត៌មាន អញ្ជើញជាអធិបតីពិធីបិទវគ្គសិក្សាស្តីពី “ ភាពជាអ្នកគ្រប់គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន ” រៀបចំដោយសមាគមន៍អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មានកម្ពុជា ដែលគាំទ្រដោយក្រសួងពត៌មាន និងក្រសួងបរិស្ថាន ធ្វេីនៅរាជបណ្ឌិតសភាកម្ពុជា។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម នេត ភត្រា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមន៍អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មាន កម្ពុជា ដែលបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកគ្រប់ គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន” ដោយឥតគិតថ្លៃ ជូនដល់សិក្ខាកាម ៣៨១នាក់ ដែលអញ្ជើញមកពីតាមបណ្តារាជធានី ខេត្ត ។
ថ្លែងក្នុងឱកាសនោះដែរឯកឧត្តម នេត ភត្រា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង ដែលទទួលបានពីការចែករំលែករបស់វាគ្មិន ក្នុងវគ្គសិក្សានេះ ទៅអភិវឌ្ឍខ្លួន អភិវឌ្ឍអង្គភាពខ្លួន និងចូលរួមពង្រឹងគុណភាពនិងការផ្សព្វផ្សាយនៅកម្ពុជា ។ ជាងនេះទៅទៀត ឯកឧត្តម នេត ភត្រា ក៏ស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ គោរពវិជ្ជាជីវៈរបស់ខ្លួន គោរពសិទ្ធិបុគ្គលឯកជន គោរពច្បាប់រដ្ឋ ពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន។
វគ្គសិក្សាស្តីពី “ ភាពជាអ្នកគ្រប់ គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន” នេះដែរគឺមានរយៈពេល ២ថ្ងៃពេញ ក្នុង វគ្គបណ្ដុះបណ្តល លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៏វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ឡើងថា នេះជាលើកទី៣ ហើយវគ្គបណ្ដុះបណ្ដាល របស់សមាគម(CJDS) តែងតែបានគិតគូរ ដល់បងប្អូនអ្នកសារព័ត៌មាន នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន៕
ថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការកណ្តាលអង្គភាព(គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍)ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល! ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម០១៥២៩៣៩៦៤)សូមអរគុណ!!!