ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ឃួងស្រេង អភិបាលនៃរាជធានីភ្នំពេញ និងលោកម៉ូវ ម៉ានិត អភិបាលនៃគណ:អឿិបាលខណ្ឌ សែនសុខ ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវសំខាន់ៗទូទាំងរាជធានីភ្នំពេញ និងរំដោះចំណីផ្លូវជូនដល់បងប្អូននាក់ធ្វើថ្មើរជើង!!
ខណ្ឌសែនសុខ៖
នាព្រឹកថ្ងៃសុក្រទី២១ខែកញ្ញាឆ្នាំ២០២៣
..លោកអភិបាលរង សាំង សុភៈវិចិត្រ លោកប្រធានការិយាលយ័សាធារណៈការខណ្ឌ ធាម ចន្ទសេរីវុឌ្ឍ លោក ផង់ វណ្ណាប្រធានសណ្តាប់ធ្នាប់ខណ្ឌ លោកបានដឹកនាំកម្លាំង បងៗសណ្តាប់ធ្នាប់ ជាក្រុមៗដើរត្រួតពិនិត្យ រៀបចំសណ្តាប់ធ្នាប់ ដែលស្ថិតតាមបណ្តោយផ្លូវ ២៧១ សង្កាត់អូរបែកក្អម និងសង្កាត់ទឹកថ្លា នៃខណ្ឌសែនសុខ.
១:ចុះរៀបចំសណ្តាប់ធ្នាប់និងអប់រំដល់បងប្អូនអាជីវករដែលលក់ដូរ ដែលរំលោភលើចិញ្ចើមផ្លូវ ហាមដាក់ដើមផ្កា បន្លែ ត្រីសាច់ឬវត្ថុផ្សេងលើផ្លូវ
២:សុំវិចខ្ចប់សំរាមទុកដាក់អោយបានត្រឹមត្រូវនិងជួយបោសសំអាតកន្លែងលក់ដូរផ្ទាល់រៀងៗខ្លួន
៣:ជាពិសេស ហាមយកផ្លូវថ្នល់សារធារណះរដ្ឋធ្វើជាអាជីវកម្ម ដោយដាក់យានយន្ត ម៉ូតូ រ៉ឺម៉ក រថយន្ត ។ល។
…នេះមិនមែនជាលើកទី១ឡើយក្រុមបងៗសណ្តាប់ធ្នាប់ខណ្ឌសែនសុខ ចុះមកអនុវត្តន៍អប់រំដល់បងប្អូនអាជីករទាំងអស់ដែលប្រកបមុខរបររកស៊ី តាមបណ្តោយផ្លូវទាំងអស់នេះ គឺក្រុមរបស់លោក មកប្រាប់រាល់ថ្ងៃរៀបចំរាល់ថ្ងៃ ។ពីក្រុមបងៗសណ្តាប់ធ្នាប់លោកចង់អោយមូលដ្ឋានរបស់លោក មានភាពស្រស់ស្អាត គេចផុតពីគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ មកលើបងប្អូនដែលកំពុងធ្វើដំណើរ និងពេលខ្លះអាចបង្កអោយមានការរាំងស្ទះដល់ចរាចរណ៍ ជាដើម។
ជាចុងក្រោយក្នុងនាមលោកអភិបាលរងសាំង សុភៈវិចិត្រ តំណាងអោយ រដ្ឋបាលខណ្ឌសែនសុខ ទាំងមូល លោកក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនអាជីវករ ដែលរស់នៅក្នុងមូលដ្ឋានទាំង៦សង្កាត់ សុំមេត្តានាំគ្នាចូលរួមថែទាំសំអាត និងគោរពតាមការណែនាំរបស់បងៗអជ្ញាធរមូលដ្ឋាន ដោយទុកពេលវេលារយះពេល ៧ថ្ងៃ បន្ថែមទៀតដើម្បីអោយមូលដ្ឋាននៃខណ្ឌសែនសុខរបស់យើងមានភាពស្រស់ស្អាតជារៀងរហូត។
ដោយ គឹម កាណេត