ខេត្តកណ្តាល ៖នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១
លោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលបាលស្រុក និងលោកមេបញ្ជាការវរសេនា តូចនគរបាល ការពារព្រំដែនគោកលេខ៦០៥ និងមន្រ្តីក្រោមឱវាទ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំការ ពង្រឹងវិធានការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់របស់ជនបរទេស និងសេចក្តីណែនាំរួមស្តីពីកិច្ចប្រត្តិបត្តិការរវាង កងការពារព្រំដែនគោក នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលការពារព្រំដែនគោក នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ នៅទីបញ្ជាការវរៈ៦០៥ ។
សូមជម្រាបថា កិច្ចប្រជុំខាងលើនេះស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការ គណៈបញ្ជាការ នគរបាលជាតិ ទិសភូមិភាគទី៣ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ក្នុងពិធីនេះលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានឧបត្ថម្ភសម្ភារដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់បញ្ជាការដ្ឋាននគរបាលការពារព្រំដែន គោកលេខ៦០៥ រួមមាន ៖
អង្ករ៥បាវ មី៥កេះធំ ត្រីខ៥កេះ និងថវិកាចំនួន ៤,០០០,០០០ បួនលានរៀល ។