សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន ជុំវិញគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ពិធីនាព្រឹកនេះ មានការផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័នទាំងអស់ចំនួន២១ក្រសួង-ស្ថាប័ន ក្នុងនោះ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង ត្រូវបានតែងតាំងដំឡើងឋានៈជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន ជំនួស ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ។
#CPP #MoE