ខេត្តរតនគិរី៖
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣
នៅវេលាម៉ោង១៥ និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍យ៉ាទុង សហការណ៍ជាមួយ ផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ត្រី ជា វិរៈ អធិការរងប្រឆាំងបទល្មើសគ្រឿងញៀនអធិការនៃអធិការដ្ឋាន នគរបាល ស្រុកអូរយ៉ាដាវ បានចុះបង្រ្កាបករណីជាក់ស្ដែង នៅចំណុច ខ្ទមចំការមួយកន្លែង ស្ថិតនៅភូមិ តេនង៉ល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
នៅក្នុងកិច្ចប្រតិបត្តិការនោះឃាត់ខ្លួនជនសង្ស័យចំនួន ៤មុខសញ្ញា
ប្រុសចំនួន ០៣នាក់ និងស្រីចំនួន០១នាក់ ដកហូតម្សៅក្រាម សថ្លា សង្ស័យជាសារធាតុញៀនចំនួន០២ថង់តូច
ដោយមានការសម្របសម្រួលនិតីវិធីពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី
?ជនសង្ស័យ:
១. ឈ្មោះ រម៉ាស់ ដិល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាវដាវ ខេត្តរតនគិរី
២. ឈ្មោះ សេវ អ៊ុញ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិ
តេនង៉ល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
៣.ឈ្មោះ តេង ស្រីអូន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាដក ទីលំនៅបច្ចុប្បន្នភូមិ
ប៉កធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
៤. ឈ្មោះ រចំ សែម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិប៉ក់ពេារ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
?វត្ថុតាងដកហូតរួមមាន៖
១. ម្សៅក្រាម សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០២ថង់តូច
២. ម៉ូតូចំនួន ០១គ្រឿង
( ស្លាកលេខ កំពង់ឆ្នាំង 1:F 5513)
៣. ទូរស័ព្ទ ចំនួន ០៤គ្រឿង
៤. ដាវសាំមេវ៉ៃ ចំនួន ០១ដេីម
៥. កាំបិត ចំនួន០២ ដេីម
៦. ថង់ច្រកគ្រឿងញៀនមួយចំនួន
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់និងរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ចាត់ការតាមនិតីវិធីច្បាប់ ។