បើយើងនិយាយពីការរស់នៅ តាមចិញ្ចើមផ្លូវសាធារណៈ យើងនឹងងាយរងគ្រោះដល់អាយុជីវិត ដោយសា៖
១.អ្នកបើកបរក្នុងស្ថានភាពស្រវឹង
២.រថយន្តដាច់ចង្កូត
៣.រថយន្តដាច់ហ្វាងរេចង្កូតចូល
៤.រថយន្តបែកកង់អាបនឹងក្រឡាប់លើ
ដូចនេះបងប្អូនប្រជាពលរដ្ឋគួរតែ រស់នៅតាមអ្វីដែលរាជរដ្ឋាក៏ដូចជាអភិបាលក្រុងនិងអភិបាលខណ្ឌ បានរៀបចំជូន ទើបយើងរស់នៅដោយក្តីសុខសាន្ត មិនព្រួយបារម្ភពីការគ្រោះថ្នាក់ទាំងនេះ។
ជាក់ស្តែងដូចជា នាវេលាប្រមាណ ម៉ោង៨:៣០នាទីយប់
ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៣
.មានបុរសម្នាក់បានបើកបររថយន្ត ម៉ាកLexusRX400h ពាក់ស្លាកលេខភ្នំពេញ(2AC.5389)ក្នុងស្ថានភាពស្រវឹងបើក បុករះចូលក្នុងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលសង់លំនៅឋានរស់នៅតាមចិញ្ចើមផ្លូវ
១៥១ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ.
បណ្តាលអោយមានមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ ។
ក្នុងករណីនោះ បុរសម្នាក់បានធ្លាយពោះវៀនចេញមកក្រៅនឹងបាក់ជើង សង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យនិងស្រ្តីម្នាក់ទៀតរងរបួលស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យផងដែរ។
ព្រោះតែមានការ ព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ទើបរាជរដ្ឋាភិបាលក៏ដូចលោកអភិបាលក្រុងនឹងលោកអភិបាលខណ្ឌព្រែកព្នៅ យកចិត្តទុក្ខដាក់ទិញដីសង់ផ្ទះ ឧបត្តម្ភថវិកា$10000( មួយម៉ឺនដុល្លា)ដល់បងប្អូនដែលបានធ្វើការដោះដូរ។