ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អាវុធហត្ថក្លែងក្លាយម្នាក់ទៀតហើយ ត្រូវបាន​អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

អាវុធហត្ថក្លែងក្លាយម្នាក់ទៀតហើយ ត្រូវបាន​អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កាលពីពេលកន្លងទៅ មានករណីជនសង្ស័យម្នាក់បានក្លែងបន្លំជាអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣  ហើយក្រោយមកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង គ្រឿងម៉ាក ណៃហត ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមដងផ្លូវ ដោយតាំងខ្លួនជាសមត្ថកិច្ច ថែមទាំងថ្លើមធំហ៊ានក្លែងរហូតដល់ លើកស្លាកមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅផ្ទះរបស់ខ្លួនទៀតផង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឃាត់ខ្លួនបានបក្សពួកម្នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣។

ករណីថ្មីទៀត មានជនសង្ស័យម្នាក់ទៀត មិនត្រឹមតែក្លែង​បន្លំ​ជា​សមត្ថកិច្ចអាវុធហត្ថ ប៉ុណ្ណោះទេ ថែមទាំងក្លែងជានគរបាលផង និងមេធាវី ថែមទៀតផង ដើម្បីឆបោកប្រាក់ពីជនរងគ្រោះ ជាអាជីព តាមរយៈបណ្តាញសង្គម តេឡេក្រាម និងហ្វេសបុក ត្រូវបាន កម្លាំង​ការិយាល័យ​ប្រឆាំងបទល្មើស ព្រហ្ម​ទណ្ឌ​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការជាមួយ​ កម្លាំងជំនាញ​មូលដ្ឋានអាវុធហត្ថ​ខណ្ឌបឹងកេងកង និងកម្លាំងជំនាញអាវុធហត្ថ​ខណ្ឌទួលគោក ចុះឃាត់ខ្លួនជាក់ស្តែង ​កាលពីថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ នៅចំណុច​ ផ្ទះ​លក់កាហ្វេ​ ផ្លូវលេខ២៦៥​ សង្កាត់​ទឹកល្អក់៣​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ​ ផៅ ផានិត ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ បានសារភាពឲ្យដឹងថា កន្លងមក ខ្លួនធ្លាប់ធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះ តាមបណ្ដាញសង្គម ហ្វេសប៊ុក និង ប្រព័ន្ធតេឡេក្រាម បានសម្រេចចំនួន ០៧លើក រួចមកហើយ ក្រោមរូបភាព យករូបជាសមត្ថកិច្ចកងរាជអាវុធហត្ថ, នគរបាល និងមេធាវី មកដាក់តាំងនៅលើ ប្រូហ្វាល់តេឡេក្រាម របស់ខ្លួន រួមមាន ៖ ឈ្មោះ CHAN SEIHA ប្រើលេខ ទូរស័ព្ទ ០៩៦ ៧៥៧ ៧៩១៩, ឈ្មោះ CHAN THY ប្រើលេខ ទូរស័ព្ទ ០៦០ ៤១១ ៦៦០, តាំងរូបក្លែងជាមេធាវីប្រើលេខទូរស័ព្ទ ០១៦ ៦២២ ៣៣៧ និងរូបគណនីផ្ទាល់ខ្លួន មានឈ្មោះ PHIL LIP ហើយហ្វេសប៊ុករបស់ខ្លួនផ្ទាល់ឈ្មោះ PHILLIPS PN ដោយដាក់តាំងរូបជាជនបរទេស ដើម្បីចូលទៅតាមដាននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និង គ្រុបតេឡេក្រាម ជាដើម ប្រសិនបើមានជនរងគ្រោះណា ផុសព័ត៌មាននៅក្នុងបណ្តាញសង្គមទាំងនោះថាមាន ករណីបាត់ឆ្កែ, បាត់ម៉ូតូ ឬ ចោរឆក់ទូរស័ព្ទ នោះរូបខ្លួននឹងធ្វើការទំនាក់ទំនងទៅសុំលេខទូរស័ព្ទ និងតេឡេក្រាម ពីជនរងគ្រោះ ដើម្បីឆាតទៅសួរនាំជនរងគ្រោះពីរឿងហេតុ រួចខ្លួនបាន ឲ្យពួកគាត់វេរប្រាក់ ដើម្បីជួយស្រាវជ្រាវរករបស់ដែលបានបាត់ ហើយខ្លួនបានឲ្យជនរងគ្រោះ ផ្ញើប្រាក់តាមរយៈសេវាវីង និង ABA របស់ខ្លួនផ្ទាល់ ដែលមានលេខ 006 095 596 និងមានគណនីឈ្មោះ PHANITH PHAO ។ ជនសង្ស័យបន្ថែមទៀតថា ខ្លួនប្រព្រឹត្តអំពើទាំងនេះតែម្នាក់ឯងនោះទេ ដោយពុំមានបក្ខពួកណាចូលរួមឡើយ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ 

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!